សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាននៅមិនទាន់ស្ងប់អារម្មណ៍ចំពោះបញ្ហាព្រៃឈើនៅឡើយ ស្របពេលដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មិនអនុវត្តច្បាប់លើក្រុមហ៊ុនស៊ីងបាយអូថេក (THINK BIOTECH CAMBODIA)។ ពួកគេសង្ស័យថា គណៈកម្មការជាតិ និងក្រសួងពាក់ព័ន្ធ មានចេតនាបើកដៃឱ្យក្រុមហ៊ុននេះ កាប់បំផ្លាញព្រៃឈើក្នុងព្រៃអភិរក្ស និងដើមឈើផលិតជ័រទឹករបស់អ្នកស្រុកបន្តទៀតនៅរដូវប្រាំងខាងមុខនេះ។ សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន បានហៅការអនុវត្តច្បាប់របស់គណៈកម្មការជាតិ និងក្រសួងពាក់ព័ន្ធ លើក្រុមហ៊ុនស៊ីងបាយអូថេក កន្លងទៅ គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អមើល តែធាតុពិតអាជ្ញាធរហាក់មានចេតនាលាក់បាំងកំហុសឆ្គងក្រុមហ៊ុនទាំងនេះ។ ពួកគេសង្កត់ធ្ងន់ថា អាជ្ញាធរពាក់ព័ន្ធ មានចេតនាសម្រួលឱ្យក្រុមហ៊ុនកាប់ឈើក្នុងព្រៃឡង់ និងដើមច្បោះជ័ររបស់អ្នកស្រុក ធ្វើអាជីវកម្ម និងយកទៅលក់នៅក្រៅប្រទេស។ កាលពីពាក់កណ្ដាលខែសីហាកន្លងទៅ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចុះដល់ទីតាំង ក្រុមហ៊ុន ស៊ីងបាយអូថេក ដែលមានមូលដ្ឋានឋិតនៅស្រុកសំបូរខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក៏ប៉ុន្តែគណៈកម្មការជំនាញមួយនេះ រកមិនឃើញកំហុសក្រុមហ៊ុននេះទេ។ សមាជិកសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យដឹងនៅថ្ងៃទី១៣ តុលាថា សកម្មភាពកាប់ឈើខុសច្បាប់របស់ក្រុមហ៊ុននេះ នឹងអាចកម្រើកឡើងវិញនៅ រដូវប្រាំងខាងមុខនេះ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនអនុវត្ត។ លោកថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចតូចតាច រួមទាំងសហគមន៍ផង មិនអាចរារាំង … Read More
Activists have welcomed the recent Stung Treng crackdown. Photo supplied Forest activists have welcomed the recent crackdown on 151 sawmills in Stung Treng province but also slammed the relevant authorities for turning a blind eye to illegal timber processing facilities for a long time. The activists wondered why Stung Treng provincial authorities had allowed so … Read More
Members of the Prey Lang Community Network are urging the National Committee for Forest Crime Prevention to close a sawmill run by Think Biotech in Kratie province. According to a PLCN statement published yesterday, members from the provinces of Kratie, Stung Treng, Preah Vihear and Kampong Thom said the government has replanted trees in the … Read More
បណ្ដាញសហគមន៍ព្រៃឡង់នៅថ្ងៃទី១២ខែសីហានេះ បានចេញមុខលើកសរសើរវិធានការណ៍ស្តារព្រៃឈើឡើងវិញរបស់រដ្ឋាភិបាល។ បើតាមសហគមន៍ព្រៃឡង់ចាប់តាំងពីរដ្ឋាភិបាលបញ្ចេញកម្លាំងបង្ក្រាបបទល្មើសព្រៃឈើមក សកម្មភាពកាប់និងដឹកជញ្ជូនឈើលែងកើតមាននៅក្នុងព្រៃឡង់ ដែលក្របដណ្ដប់ដោយខេត្តចំនួន៤រួមមានៈ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើសកម្មភាពយ៉ាងខ្លាំងក្លារហូតមានការចាប់ខ្លួនមេជួញដូរឈើធំៗ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់។ នេះគឺជាការលើកសរសើររបស់បណ្ដាញសហគមន៍ព្រៃឡង់ចាប់តាំងពីសមាសភាពរបស់រដ្ឋាភិបាលចេញប្រតិបត្តិការទប់ស្កាត់បទល្មើសព្រៃឈើ។ បើតាមបណ្ដាញសហគមន៍ព្រៃឡង់ អ្នកពាក់ព័ន្ធកំពុងធ្វើសកម្មភាពឥតស្រាកស្រាន្ត ក្នុងការបិតទីតាំងស្តុកឈើ រោងម៉ាស៊ីនកែច្នៃឈើ និងរោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង ខណៈមានការរឹបអូសឈើជាច្រើនម៉ែត្រគូប និងមធ្យោបាយកាប់និងដឹកជញ្ជូនឈើជាច្រើនរយគ្រឿង។ បន្ថែមលើនេះបណ្ដាញព្រៃឡង់ជំរុញឲ្យចាត់វិធានការបិទរោងម៉ាស៊ីនអារ កែច្នៃឈើ និងផលិតក្ដារបន្ទះរបស់ក្រុមហ៊ុន ស៊ីងបាយអូ ថេក ខេមបូឌា ខូអិលធីឌី នៅស្រុកសំបូរ ខេត្តក្រចេះ។ តាមរយៈសកម្មភាពទាំងនេះបណ្ដាញព្រៃឡង់ជឿជាក់ថា សកម្មភាពនេះនឹងនៅតែបន្តអនុវត្តជារៀងរហូតដោយបញ្ចប់រាល់បទល្មើសគ្រប់រូបភាព។ បន្ថែមលើសេចក្ដីថ្លែងការណ៍ លោក ឯក សុវណ្ណា សមាជិកនៃបណ្ដាញសហគមន៍ព្រៃឡង់អះអាងថា រាប់ចាប់តាំងពីប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ អ្វីគួរឲ្យកត់សម្គាល់សកម្មភាពដឹកនិងអារលំដើមឈើមានភាពស្ងប់ស្ងាត់នៅក្នុងព្រៃឡង់ទាំងមូល ហើយភាពស្ងប់ស្ងាត់នេះជាអ្វីដែលសហគមន៍ព្រៃឡង់ជំរុញឲ្យភាគីពាក់ព័ន្ធបន្តអនុវត្តឲ្យបានស្ថិតថេរដើម្បីស្ដារព្រៃឈើឡើងវិញ ខណៈព្រៃឈើកំពុងរងគ្រោះយ៉ាងដំណំ។ នេះបើតាមសមាជិកនៃបណ្ដាញសហគមន៍ព្រៃឡង់។ ជាមួយនឹងការលើកសរសើរនេះ ដើម្បីរក្សាព្រៃឈើខ្មែរទៅអនាគត អ្នកឃ្លាំមើលព្រៃឈើ និងសង្គមស៊ីវិលនានា បានទទូចផងដែរ ឲ្យរដ្ឋាភិបាលមានវិធានការណ៍ក្តៅបែបនេះ ជានិរន្ត ចៀសវាងប្រតិបត្តិការដូចភ្លើងចំបើង។ គួរជម្រាបជូនថា អំឡុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រថយន្តជាច្រើនគ្រឿងត្រូវបានដុតកម្ទេចចោល … Read More
Cambodia has seen a 23 percent decrease in tree cover since 2000 according to Global Forest Watch. As part of this, the country lost almost half of its dense old-growth forests: 3 million hectares, an area the size of Denmark. More than half of Cambodia is now non-forested. Against this backdrop, two NGOs, a Danish … Read More
In Cambodia’s Central and Northern Plains, an area known as the ‘Serengeti of Southeast Asia,’ motorbiking rangers are trying to stop illegal logging. Their weapon against the chainsaws? A smartphone app. Cambodia has one of the world’s fastest rates of tree loss, and activities in this area are a significant contributor. Some 250,000 Kuy people … Read More
The Prey Lang Community Network (PLCN) has received the prestigious 2019 Energy Globe Award, a group representative said on Monday. The awards are known as “Nature’s Nobel Prize”. Ek Sovanna, a PLCN representative in Kratie province, told The Post on Monday that PLCN had won a National Energy Globe Award this month for its environmental … Read More
សហគមន៍ព្រៃឡង់ទទួលបានពានរង្វាន់ពីអង្គការថាមពលពិភពលោក។ ហ្វេសប៊ុក ភ្នំពេញៈ បណ្តាញសហគមន៍ព្រៃឡង់ នាពេលថ្មីៗនេះ បានទទួលពានរង្វាន់ «National Energy Globe Award 2019» ពីអង្គការថាមពលពិភពលោក ចំពោះភាពសកម្មរបស់ពួកគេ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើ និងបរិស្ថានដែលកំពុងទទួលរងការបំផ្លាញ។ នេះបើតាមសកម្មជនបណ្ដាញព្រៃឡង់កាលពីម្សិលមិញ។ នេះជាពានរង្វាន់ទី៤ ហើយ ដែលបណ្ដាញព្រៃឡង់ទទួលបាន។ កាលពីឆ្នាំ ២០១៧ បានទទួលពានរង្វាន់ «Innovation Prize» ពីមូលនិធិសង្គមអន្តរជាតិសម្រាប់ព្រៃត្រូពិច (International Society for Tropical Foresters) ខណៈកាលពីខែ ធ្នូ ឆ្នាំ ២០១៥ ទទួលបានពានរង្វាន់ «UNDP Equator Initiative Prize» ពីកម្មវិធីគំនិតផ្តួចផ្តើមរបស់ UNDP Equator និងពានរង្វាន់ដំបូងបំផុតដែលបណ្ដាញព្រៃឡង់ទទួលបានក្នុងឆ្នាំ ២០១២ ដែលមានឈ្មោះថា «Alexander Soros Foundation Award»។ សមាជិកក្រុមបណ្ដាញសហគមន៍ព្រៃឡង់ លោក ឯក សុវណ្ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា អង្គការថាមពលពិភពលោក … Read More
សកម្មជនការពារព្រៃឈើអះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតែបន្តកើនឡើង គឺដោយសារមានអំពើពុករលួយជាប្រព័ន្ធរវាងជនល្មើសព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធ។ កាលដើមសប្តាហ៍នេះ បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងកើនឡើងយ៉ាងអនាធិបតេយ្យ ដោយថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សមិនបង្រ្កាបទប់ស្កាត់នោះទេ។ អ្នកសម្របសម្រួលចុះល្បាតព្រៃឡង់ក្នុងខេត្តកំពង់ធំ លោក ម៉ិញ នី ឲ្យដឹងថា តាមការចុះល្បាតព្រៃ និងស្រាវជ្រាវគឺរកឃើញថា ដើមចមដែលមិនអាចទប់ស្កាត់បទលើ្មសព្រៃឈើមានប្រសិទ្ធភាពនោះ ដោយសារតែជាប់ពាក់ព័ន្ធអំពើពុករលួយ។ លោក បន្ថែមថា៖ «បញ្ហាចំបង គឺកត្តាពុករលួយ សូកលុយក្រោមតុហ្នឹង គឺយើងស្រាវជ្រាវរកឃើញច្រើនណាស់។ ហេតុអីបានខ្ញុំហ៊ានអះអាងថា វាមានអំពើពុករលួយ ព្រោះពេលយើងចុះល្បាតឃើញជនល្មើសដឹកឈើនៅនឹងមុខអាជ្ញាធរតែមិនបង្ក្រាប ហើយពេលយើងចាប់បានបទល្មើស គឺមានការផ្តល់លុយ ដើម្បីលោះយកឧបករណ៍មកវិញអីចឹង។ កត្តានេះហើយដែលធ្វើឲ្យការកាប់ឈើមិនស្ងាត់»។ សមាជិកបណ្ដាញនិស្សិតឯករាជ្យ ដែលធ្វើការការពារធនធានធម្មជាតិ និងប្រឆាំងការជួញដូរឈើឆ្លងដែនខុសច្បាប់ លោក ហេង ស្រស់ អះអាងថា ក្រុមរបស់លោកកំពុងចុះល្បាត និងឃ្លាំមើលការកាប់ឈើខុសច្បាប់នៅភ្នំក្រវ៉ាញខេត្តពោធិសាត់ ព្រះវិហារ មណ្ឌលគិរី រតនគិរី និងខេត្តផ្សេងៗទៀត ដោយរកឃើញថា នៅតំបន់ទាំងនោះការកាប់ឈើខុសច្បាប់បានកើនឡើងដោយពុំមានអាជ្ញាធរណាការបង្រ្កាបឡើយ។ លោក ហេង ស្រស់ បន្តថា បញ្ហានេះកើតឡើងដោយសារមានអំពើពុករលួយជាប្រព័ន្ធ … Read More
Environmental activists have accused park rangers of ignoring blatant forestry crimes that they say continue to occur unabated in the protected Prey Lang forest and even of being complicit in some of the crimes being committed. The Prey Lang Community Network, a group of volunteers who have long patrolled the sprawling forest that lies across … Read More