PHNOM PENH — Researchers at the University of Copenhagen released an open letter Thursday reporting a 73 percent increase in deforestation in 2019 at the Prey Lang Wildlife Sanctuary, compared to 2018, while criticizing the government’s ban on certain patrolling operations. The University of Copenhagen’s open letter used data from the University of Maryland’s Global … Read More
Prey Lang Wildlife Sanctuary lost a record-breaking amount of tree cover last year, shedding patches of forest larger than the size of Phnom Penh’s Olympic Stadium football pitch for every hour of 2019, data compiled from satellite images shows. The sanctuary, which spans about 430,000 hectares across Kratie, Stung Treng, Kampong Thom and Preah … Read More
Second Open Letter to Prey Lang Stake- holders University of Copenhagen 24 June 2020 Dear Sir/Madam, University of Maryland has released the latest Global Forest Change1 dataset showing global forest loss in 2019. The dataset shows forest loss across countries and protected areas such as the Prey Lang Wildlife Sanctuary. Here, University of Copenhagen complemented … Read More
200622_8th_PLCN_Report_Khmer_compressed (1)
[infogram id=”khmer-plcn-january-march-update-1hdw2jw9587x4l0?live”]
[infogram id=”plcn-january-march-update-1hd12yknr08x4km?live”]
នៅថ្ងៃដែលសន្តិសុខក្រុមហ៊ុនឃាត់ខ្លួនលោកកាលពីខែមីនា លោក អ៊ូច ឡេង បានដើរវង្វេងផ្លូវចាស់ ដែលលោកតែងតែធ្វើដំណើរទៅកាន់ដែនជម្រកសត្វព្រៃនៅតំបន់ព្រៃឡង់។ សកម្មជនការពារព្រៃឈើរូបនេះបាននិយាយថា ជាទូទៅ លោកដឹងពីរបៀបធ្វើដំណើរតាមផ្លូវលំដែលគេត្រាយ ដើម្បីធ្វើដំណើរទៅកាន់ព្រំប្រទល់តំបន់ការពារព្រៃឡង់ ប៉ុន្តែ លោកមានការភាន់ច្រឡំ ដោយសារតែផ្លូវថ្មីដែលត្រួសត្រាយចូលជ្រៅបន្ថែមទៀតទៅក្នុងតំបន់ព្រៃក្រាស់។ នេះហើយគឺមូលហេតុដែលនាំឱ្យលោក និងសកម្មជនបីរូបផ្សេងទៀត បានជួបជាមួយសន្តិសុខក្រុមហ៊ុនកាប់ឈើដោយចៃដន្យ ដែលលោកនិយាយថា ពួកគេកំពុងធ្វើផ្លូវ។ សកម្មជនព្រៃឈើទាំងបួនរូប ត្រូវបានឃាត់ខ្លួនជាងមួយសប្តាហ៍។ លោក អ៊ូច ឡេង បាននិយាយថា ស្លាកស្នាមព្រៃឈើថ្មីៗបញ្ជាក់ថា មានសកម្មភាពកាប់ឈើថ្មីនៅតំបន់នេះ។ ស្របពេលជាមួយគ្នានោះដែរ នៅចម្ងាយរាប់រយគីឡូម៉ែត្រពីលើក្បាលរបស់លោក ផ្កាយរណបបានផ្តិតយករូបភាពដែលបង្ហាញស្លាកស្នាមកាប់ឈើយ៉ាងជ្រៅក្នុងដែនជម្រកសត្វព្រៃក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាអ្វីដែលអ្នកស្រាវជ្រាវសង្ស័យថា ជាច្រកសម្រាប់ក្រុមហ៊ុន Think Botech ងាយស្រួលចូលទៅដល់តំបន់សម្បូរដោយឈើកម្រ និងមានតម្លៃ។ អង្គការឃ្លាំមើលព្រៃឈើ អះអាងថា ពួកគេរកឃើញសកម្មភាពកាប់ឈើកើនឡើងនៅដែនជម្រកព្រៃឡង់ ជាពិសេសបន្ទាប់ពីក្រុមល្បាតព្រៃឈើឯករាជ្យនេះ ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យចូលល្បាតព្រៃកាលពីខែកុម្ភៈ ប៉ុន្តែ ក្រុមមន្ត្រីបានការពារការហាមឃាត់របស់ខ្លួនលើសកម្មភាពល្បាតព្រៃដែលគ្មានការចុះបញ្ជីនេះ។ លោក អ៊ូច ឡេង ជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ (PLCN) បានប្រាប់ VOD ថា៖ «យើងកំពុងល្បាតរកមើលការកាប់ឈើទ្រង់ទ្រាយធំ ដែលខុសពីការល្បាតរបស់អង្គការផ្សេងទៀត ដែលគ្រាន់តែដើរចូលក្នុងព្រៃ និងមិនល្បាតរកមើលក្រុមហ៊ុនកាប់ឈើនោះទេ»។ មន្ត្រីកម្ពុជាមួយរូប និងជាប្រធាននៃកម្មវិធីអភិរក្សព្រៃឡង់ដែលឧបត្ថម្ភមូលនិធិដោយរដ្ឋាភិបាលអាមេរិក … Read More
PHNOM PENH, May 2 (Thomson Reuters Foundation) – A Cambodian conservation group has warned that logging in the protected Prey Lang forest has ramped up during the coronavirus pandemic, vowing it would continue to monitor the destruction despite government threats of legal action to stop that work. Members of the Prey Lang Community Network (PLCN) … Read More
តាមលិខិតចុះថ្ងៃទី២៤ ខែមេសា ក្រសួងបរិស្ថានចោទថា គម្រោងចូលព្រៃឡង់ជាថ្មីទៀតរបស់ក្រុមអង្គការ និងប្រជាសហគមន៍ការពារព្រៃឈើដែលមានគម្រោងចូលព្រៃឡង់ជាថ្មីទៀតនោះ ជាបេសកកម្មអនាធិបតេយ្យ បំពានច្បាប់យ៉ាងគឃ្លើន មានចេតនាទុច្ចរិតក្នុងការធ្វើវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាល លើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះ។ ក្រសួងថា៖ «សកម្មភាពបំពានលើច្បាប់យ៉ាងគឃ្លើនបែបនេះ ដោយជ្រកក្រោមស្លាកជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ គឺជាចេតនាទុច្ចរិតក្នុងការធ្វើវិទ្ធង្សនាប្រឆាំងនឹងរាជរដ្ឋាភិបាល លើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះ»។ មួយវិញទៀត គម្រោងប្រារព្ធខួប ៨ឆ្នាំលោក ឈុត វុទ្ធី ដែលគ្រោងធ្វើនៅខេត្តព្រះវិហារ ក៏បានរាយការណ៍មកថា អាជ្ញាធរចុះរារាំងមិនឱ្យធ្វើដែរ ក្រោមហេតុផលទប់ស្កាតក់ការឆ្លងជំងឺកូវីដ១៩។ បញ្ហាទាំងនេះបង្កើតជាសំណួរថា ហេតុអ្វីក្រសួង និងអ្នកការពារព្រៃឈើធ្វើការមិនចុះសម្រុងគ្នា? ការគំរាមរបស់ក្រសួងបរិស្ថានទៅលើអ្នកការពារព្រៃឈើនេះ ធ្វើឡើងស្របពេលដែលសកម្មជនការពារបរិស្ថាន ព្រះសង្ឃ និស្សិត រួមទាំងប្រជាពលរដ្ឋ បាននាំគ្នាធ្វើយុទ្ធនាការមួយ ដើម្បីស្នើទៅរដ្ឋាភិបាលចេញវិធានការបិទរោងចក្រអារឈើនៅជុំវិញតំបន់ព្រៃឡង់ និងនៅទូទាំងប្រទេស។ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បង្ហាញការយល់ឃើញថា ការសម្លាប់លោក ឈុត វុទ្ធី និងការគំរាមកំហែងក្រុមអ្នកការពារព្រៃឈើ ស្របគ្នានឹងបទល្មើសព្រៃឈើកើតឡើង ជាម៉ែត្រវាស់នៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ លោកថា៖ «សម្រាប់ខ្ញុំ ខ្ញុំមើលទៅរដ្ឋាភិបាលហាក់ដូចមិនទាន់មានចេតនាពិតប្រាកដក្នុងការប្តេជ្ញាការពារព្រៃឈើឱ្យបានគង់វង្សទេ ហាក់ដូចជាក្រុមណាមួយទទួលបានផលប្រយោជន៍ពីព្រៃឈើហ្នឹង ហើយអាចយកប្រយោជន៍ទៅប្រើក្នុងមធ្យោបាយអីផ្សេងទៀតដែលយើងមិនហ៊ាននិយាយ»។ អ្នកឃ្លាំមើលរូបនេះ យល់ថា ភាពមិនច្បាស់លាស់ក្នុងការការពារព្រៃឈើពីសំណាក់រដ្ឋាភិបាល និងមិនចង់ឃើញរលកថ្មីកើតចេញពីចលនាការពារព្រៃឈើ … Read More
ក្រចេះ: សកម្មជនការពារព្រៃឈើបានចុះស្រាវជ្រាវបទល្មើសព្រៃឈើរយៈពេល ១០ ថ្ងៃ នៅក្នុងតំបន់ព្រៃឡង់ហើយអះអាងថា បានប្រទះឃើញក្រុមកម្មករជាង ២០០ នាក់ កំពុងបោះជំរំកាប់បំផ្លាញព្រៃឈើចំនួន ៥ ទីតាំងផ្សេងគ្នាដោយទើបកាប់ផ្តួលរំលំដើមឈើប្រមាណ ២០០០ ដើម ប៉ុន្តែអាជ្ញាធរបានបដិសេធចំពោះការអះអាងនេះ។ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ក្រុមយុវជនរបស់លោកចំនួន ៤ នាក់បាននាំគ្នាចុះស្រាវជ្រាវអំពីបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៧ ខែមេសា ហើយបានប្រទះឃើញអ្នកកាប់ឈើចំនួន ៥ ក្រុមដែល ១ ក្រុមមានគ្នាចាប់ពី ៥០ ទៅ ៦០ នាក់ បានបោះជំរំធ្វើសកម្មភាពកាប់ផ្ដួលរំលំដើមឈើ រួចហើយដឹកតាមគោយន្តយកទៅលក់ឱ្យក្រុមហ៊ុន ស៊ីងបាយអូថេក (Think BIOTECH CAMBODIA) ក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood)។ លោកបន្តថា ការបោះជំរំដើម្បីកាប់ឈើទាំង ៥ ទីតាំងនេះគឺស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលដើមឈើត្រូវបានកាប់ផ្ដួលរំលំរួចហើយ មិនក្រោមពីចំនួន ២ ពាន់ដើមឡើយ និងមានមុខកាត់ចាប់ពីកន្លះម៉ែត្រទៅដល់ ៣ ម៉ែត្រ ដោយប្រើគោយន្តជិត … Read More