PHNOM PENH — Researchers at the University of Copenhagen released an open letter Thursday reporting a 73 percent increase in deforestation in 2019 at the Prey Lang Wildlife Sanctuary, compared to 2018, while criticizing the government’s ban on certain patrolling operations. The University of Copenhagen’s open letter used data from the University of Maryland’s Global … Read More
ក្រចេះ: សកម្មជនការពារព្រៃឈើបានចុះស្រាវជ្រាវបទល្មើសព្រៃឈើរយៈពេល ១០ ថ្ងៃ នៅក្នុងតំបន់ព្រៃឡង់ហើយអះអាងថា បានប្រទះឃើញក្រុមកម្មករជាង ២០០ នាក់ កំពុងបោះជំរំកាប់បំផ្លាញព្រៃឈើចំនួន ៥ ទីតាំងផ្សេងគ្នាដោយទើបកាប់ផ្តួលរំលំដើមឈើប្រមាណ ២០០០ ដើម ប៉ុន្តែអាជ្ញាធរបានបដិសេធចំពោះការអះអាងនេះ។ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ក្រុមយុវជនរបស់លោកចំនួន ៤ នាក់បាននាំគ្នាចុះស្រាវជ្រាវអំពីបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៧ ខែមេសា ហើយបានប្រទះឃើញអ្នកកាប់ឈើចំនួន ៥ ក្រុមដែល ១ ក្រុមមានគ្នាចាប់ពី ៥០ ទៅ ៦០ នាក់ បានបោះជំរំធ្វើសកម្មភាពកាប់ផ្ដួលរំលំដើមឈើ រួចហើយដឹកតាមគោយន្តយកទៅលក់ឱ្យក្រុមហ៊ុន ស៊ីងបាយអូថេក (Think BIOTECH CAMBODIA) ក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood)។ លោកបន្តថា ការបោះជំរំដើម្បីកាប់ឈើទាំង ៥ ទីតាំងនេះគឺស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលដើមឈើត្រូវបានកាប់ផ្ដួលរំលំរួចហើយ មិនក្រោមពីចំនួន ២ ពាន់ដើមឡើយ និងមានមុខកាត់ចាប់ពីកន្លះម៉ែត្រទៅដល់ ៣ ម៉ែត្រ ដោយប្រើគោយន្តជិត … Read More
Forest activists conducted a 10-day forest crimes investigation in the Prey Lang region and claimed to have found more than 200 workers camping in five different locations cutting down about 2,000 trees. Authorities have denied the claim. Heng Sros, a forest activist in Stung Treng province, told The Post on Tuesday that his four-man team … Read More
មន្ត្រីក្រសួងបរិស្ថានបានចាត់ទុករបាយការណ៍ចេញផ្សាយលើកចុងក្រោយមួយរបស់បណ្ដាញសហគមន៍ព្រៃឡង់ថា បានប្រើប្រាស់ទិន្នន័យមិនពិត និងមានបង្កប់របៀបវារៈនយោបាយ ដោយរបាយការណ៍លើកទី ៨ របស់បណ្ដាញសហគមន៍ព្រៃឡង់បានអះអាងថា ក្នុងរយៈពេល ១៨ ឆ្នាំ ព្រៃឡង់ទំហំជាង ៤ ម៉ឺនហិកតាត្រូវបានបាត់បង់។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានហៅបណ្ដាញសហគមន៍ព្រៃឡង់ជាបណ្ដាញក្រៅច្បាប់ ហើយរបាយការណ៍ដែលបណ្ដាញនេះបានចេញផ្សាយ គឺធ្វើឡើងដើម្បីកៀរគររកថវិកាប៉ុណ្ណោះ។ លោកថា៖ «ក្រសួងបរិស្ថានមិនអត្ថាធិប្បាយលើរបាយការណ៍ដែលរៀបចំឡើង ដោយឈរលើទិន្នន័យរបាយការណ៍នៃបណ្ដាញសហគមន៍ព្រៃឡង់ដែលជាបណ្ដាញក្រៅច្បាប់មិនបានចុះឈ្មោះទទួលស្គាល់ផ្លូវការពីក្រសួងមហាផ្ទៃទេ ហើយសកម្មភាពរបស់ក្រុមបណ្ដាញព្រៃឡង់នេះដែលបានធ្វើឡើងគឺបង្កប់ដោយរបៀបវារៈនយោបាយ ប្រើប្រាស់ព័ត៌មានមិនពិតពីប្រព័ន្ធប្រមូលទិន្នន័យដែលគ្មានការទទួលស្គាល់ផ្លូវការ។ ពួកគេរៀបចំរបាយការណ៍នេះ គ្រាន់តែដើម្បីបន្តស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ រក្សាការងារ និងប្រាក់ខែរបស់ខ្លួនប៉ុណ្ណោះ»។ កាលពីថ្ងៃទី ៣ កុម្ភៈបណ្ដាញសហគមន៍ព្រៃឡង់បានចេញផ្សាយរបាយការណ៍ជាផ្លូវការស្ដីពីការត្រួតពិនិត្យលើកទី ៨ ពាក់ព័ន្ធនឹងស្ថានភាពព្រៃឡង់នៅកម្ពុជាដោយបានអះអាងថា ទំហំបាត់បង់ព្រៃឈើសរុបនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៨ គឺមានចំនួនជាង ៤ ម៉ឺន (៤១៧៥៨) ហិកតា ឬជិត ១០% នៃតំបន់ដែនជម្រកសត្វព្រៃឡង់ទាំងមូល។ របាយការណ៍នេះសរសេរដោយយោងតាមសាកលវិទ្យាល័យ Maryland ការបាត់បង់ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់គឺមានចំនួន ៤៥៦៣ ហិកតាក្នុងឆ្នាំ ២០១៨។ នេះស្មើនឹងមធ្យមភាគ ១៣ ហិកតានៃព្រៃដែលត្រូវបានបាត់បង់ជារៀងរាល់ថ្ងៃ ឬស្មើនឹងទំហំទីលានបាល់ទាត់ក្នុងស្ដាតអូឡាំពិក … Read More
Four suspected illegal loggers in the Prey Lang area who are alleged to have tried to strangle Preah Vihear provincial rangers were subsequently released after an elderly father appealed to them on Sunday. Prasat Phnom Kriel Community Natural Protected Area chief Phok Hong told The Post on Monday that three community members had used personal … Read More
[infogram id=”khmer-plcn-october-update-1hnq418oz3le63z?live”]
រដ្ឋមន្ដ្រីក្រសួងបរិស្ថានបានដាក់លិខិតមួយទៅរដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដើម្បីស្នើសុំសហការស្រាវជ្រាវពីសកម្មភាពនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន Think BioTech Co., Ltd និងក្រុមហ៊ុន Angkor Plywood Company បន្ទាប់ពីក្រសួងបរិស្ថានទទួលបានរបាយការណ៍ពីសហគមន៍អឺរ៉ុបប្រចាំកម្ពុជា និង USAID/CAMBODIA ស្ដីពីការកាប់ព្រៃឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់។ យោងតាមលិខិតចុះហត្ថលេខាដោយលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានផ្ញើជូនរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ១៦ ខែ កញ្ញា ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីម្សិលមិញបានបង្ហាញថា ក្រសួងបរិស្ថានបានទទួលរបាយការណ៍ចេញដោយសហគមន៍អឺរ៉ុបប្រចាំកម្ពុជា និង USAID/CAMBODIA ស្តីពីការកាប់ដើមឈើច្បោះជ័រ និងប្រភេទឈើមានតម្លៃផ្សេងទៀតរបស់ក្រុមហ៊ុន Think BioTech Co.,Ltd ក្នុង «ព្រៃឡង់» ក្បែរតំបន់ដីសម្បទានរបស់ក្រុមហ៊ុនហើយដើមឈើទាំងនោះត្រូវបានយកទៅកែច្នៃដោយក្រុមហ៊ុន Angkor Plywood Company។ នៅក្នុងលិខិតនោះលោក សាយ សំអាល់ បញ្ជាក់ថា៖ «សហគមន៍អឺរ៉ុប និងUSAID/CAMBODIA បានស្នើសុំរាជរដ្ឋាភិបាលស៊ើបអង្កេត និងមានវិធានការចំពោះករណីទាំងនេះ ដើម្បីធានាបន្តកិច្ចការពារ និងអភិរក្សព្រៃឡង់។ ដើម្បីជាមូលដ្ឋានសម្រាប់ធ្វើសេចក្តីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន សូមឯកឧត្តមរដ្ឋមន្ត្រី (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ពិនិត្យស្រាវជ្រាវផ្តល់ព័ត៌មានអំពីស្ថានភាព … Read More
In June, Prey Lang Community Network (PLCN) was informed that they were the winner of the 2019 Energy Globe National Award (known as the Nature’s Nobel Prize) for the project “Prey Lang – It’s Our Forest Too”. PLCN is a network of volunteers protecting the Prey Lang forest and using smartphone technology to record forest … Read More
បណ្ដាញសហគមន៍ព្រៃឡង់នៅថ្ងៃទី១២ខែសីហានេះ បានចេញមុខលើកសរសើរវិធានការណ៍ស្តារព្រៃឈើឡើងវិញរបស់រដ្ឋាភិបាល។ បើតាមសហគមន៍ព្រៃឡង់ចាប់តាំងពីរដ្ឋាភិបាលបញ្ចេញកម្លាំងបង្ក្រាបបទល្មើសព្រៃឈើមក សកម្មភាពកាប់និងដឹកជញ្ជូនឈើលែងកើតមាននៅក្នុងព្រៃឡង់ ដែលក្របដណ្ដប់ដោយខេត្តចំនួន៤រួមមានៈ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើសកម្មភាពយ៉ាងខ្លាំងក្លារហូតមានការចាប់ខ្លួនមេជួញដូរឈើធំៗ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់។ នេះគឺជាការលើកសរសើររបស់បណ្ដាញសហគមន៍ព្រៃឡង់ចាប់តាំងពីសមាសភាពរបស់រដ្ឋាភិបាលចេញប្រតិបត្តិការទប់ស្កាត់បទល្មើសព្រៃឈើ។ បើតាមបណ្ដាញសហគមន៍ព្រៃឡង់ អ្នកពាក់ព័ន្ធកំពុងធ្វើសកម្មភាពឥតស្រាកស្រាន្ត ក្នុងការបិតទីតាំងស្តុកឈើ រោងម៉ាស៊ីនកែច្នៃឈើ និងរោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង ខណៈមានការរឹបអូសឈើជាច្រើនម៉ែត្រគូប និងមធ្យោបាយកាប់និងដឹកជញ្ជូនឈើជាច្រើនរយគ្រឿង។ បន្ថែមលើនេះបណ្ដាញព្រៃឡង់ជំរុញឲ្យចាត់វិធានការបិទរោងម៉ាស៊ីនអារ កែច្នៃឈើ និងផលិតក្ដារបន្ទះរបស់ក្រុមហ៊ុន ស៊ីងបាយអូ ថេក ខេមបូឌា ខូអិលធីឌី នៅស្រុកសំបូរ ខេត្តក្រចេះ។ តាមរយៈសកម្មភាពទាំងនេះបណ្ដាញព្រៃឡង់ជឿជាក់ថា សកម្មភាពនេះនឹងនៅតែបន្តអនុវត្តជារៀងរហូតដោយបញ្ចប់រាល់បទល្មើសគ្រប់រូបភាព។ បន្ថែមលើសេចក្ដីថ្លែងការណ៍ លោក ឯក សុវណ្ណា សមាជិកនៃបណ្ដាញសហគមន៍ព្រៃឡង់អះអាងថា រាប់ចាប់តាំងពីប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ អ្វីគួរឲ្យកត់សម្គាល់សកម្មភាពដឹកនិងអារលំដើមឈើមានភាពស្ងប់ស្ងាត់នៅក្នុងព្រៃឡង់ទាំងមូល ហើយភាពស្ងប់ស្ងាត់នេះជាអ្វីដែលសហគមន៍ព្រៃឡង់ជំរុញឲ្យភាគីពាក់ព័ន្ធបន្តអនុវត្តឲ្យបានស្ថិតថេរដើម្បីស្ដារព្រៃឈើឡើងវិញ ខណៈព្រៃឈើកំពុងរងគ្រោះយ៉ាងដំណំ។ នេះបើតាមសមាជិកនៃបណ្ដាញសហគមន៍ព្រៃឡង់។ ជាមួយនឹងការលើកសរសើរនេះ ដើម្បីរក្សាព្រៃឈើខ្មែរទៅអនាគត អ្នកឃ្លាំមើលព្រៃឈើ និងសង្គមស៊ីវិលនានា បានទទូចផងដែរ ឲ្យរដ្ឋាភិបាលមានវិធានការណ៍ក្តៅបែបនេះ ជានិរន្ត ចៀសវាងប្រតិបត្តិការដូចភ្លើងចំបើង។ គួរជម្រាបជូនថា អំឡុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រថយន្តជាច្រើនគ្រឿងត្រូវបានដុតកម្ទេចចោល … Read More
សហគមន៍ព្រៃឡង់ទទួលបានពានរង្វាន់ពីអង្គការថាមពលពិភពលោក។ ហ្វេសប៊ុក ភ្នំពេញៈ បណ្តាញសហគមន៍ព្រៃឡង់ នាពេលថ្មីៗនេះ បានទទួលពានរង្វាន់ «National Energy Globe Award 2019» ពីអង្គការថាមពលពិភពលោក ចំពោះភាពសកម្មរបស់ពួកគេ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើ និងបរិស្ថានដែលកំពុងទទួលរងការបំផ្លាញ។ នេះបើតាមសកម្មជនបណ្ដាញព្រៃឡង់កាលពីម្សិលមិញ។ នេះជាពានរង្វាន់ទី៤ ហើយ ដែលបណ្ដាញព្រៃឡង់ទទួលបាន។ កាលពីឆ្នាំ ២០១៧ បានទទួលពានរង្វាន់ «Innovation Prize» ពីមូលនិធិសង្គមអន្តរជាតិសម្រាប់ព្រៃត្រូពិច (International Society for Tropical Foresters) ខណៈកាលពីខែ ធ្នូ ឆ្នាំ ២០១៥ ទទួលបានពានរង្វាន់ «UNDP Equator Initiative Prize» ពីកម្មវិធីគំនិតផ្តួចផ្តើមរបស់ UNDP Equator និងពានរង្វាន់ដំបូងបំផុតដែលបណ្ដាញព្រៃឡង់ទទួលបានក្នុងឆ្នាំ ២០១២ ដែលមានឈ្មោះថា «Alexander Soros Foundation Award»។ សមាជិកក្រុមបណ្ដាញសហគមន៍ព្រៃឡង់ លោក ឯក សុវណ្ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា អង្គការថាមពលពិភពលោក … Read More