សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថានថា ក្រសួងមានចេតនាបើកដៃឱ្យក្រុមហ៊ុនកាប់ឈើ
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាននៅមិនទាន់ស្ងប់អារម្មណ៍ចំពោះបញ្ហាព្រៃឈើនៅឡើយ ស្របពេលដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មិនអនុវត្តច្បាប់លើក្រុមហ៊ុនស៊ីងបាយអូថេក (THINK BIOTECH CAMBODIA)។ ពួកគេសង្ស័យថា គណៈកម្មការជាតិ និងក្រសួងពាក់ព័ន្ធ មានចេតនាបើកដៃឱ្យក្រុមហ៊ុននេះ កាប់បំផ្លាញព្រៃឈើក្នុងព្រៃអភិរក្ស និងដើមឈើផលិតជ័រទឹករបស់អ្នកស្រុកបន្តទៀតនៅរដូវប្រាំងខាងមុខនេះ។ សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន បានហៅការអនុវត្តច្បាប់របស់គណៈកម្មការជាតិ និងក្រសួងពាក់ព័ន្ធ លើក្រុមហ៊ុនស៊ីងបាយអូថេក កន្លងទៅ គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អមើល តែធាតុពិតអាជ្ញាធរហាក់មានចេតនាលាក់បាំងកំហុសឆ្គងក្រុមហ៊ុនទាំងនេះ។ ពួកគេសង្កត់ធ្ងន់ថា អាជ្ញាធរពាក់ព័ន្ធ មានចេតនាសម្រួលឱ្យក្រុមហ៊ុនកាប់ឈើក្នុងព្រៃឡង់ និងដើមច្បោះជ័ររបស់អ្នកស្រុក ធ្វើអាជីវកម្ម និងយកទៅលក់នៅក្រៅប្រទេស។ កាលពីពាក់កណ្ដាលខែសីហាកន្លងទៅ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចុះដល់ទីតាំង ក្រុមហ៊ុន ស៊ីងបាយអូថេក ដែលមានមូលដ្ឋានឋិតនៅស្រុកសំបូរខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក៏ប៉ុន្តែគណៈកម្មការជំនាញមួយនេះ រកមិនឃើញកំហុសក្រុមហ៊ុននេះទេ។ សមាជិកសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យដឹងនៅថ្ងៃទី១៣ តុលាថា សកម្មភាពកាប់ឈើខុសច្បាប់របស់ក្រុមហ៊ុននេះ នឹងអាចកម្រើកឡើងវិញនៅ រដូវប្រាំងខាងមុខនេះ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនអនុវត្ត។ លោកថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចតូចតាច រួមទាំងសហគមន៍ផង មិនអាចរារាំង … Read More





