NGO reports massive forest clearing in Prey Lang area

The Cambodian Youth Network yesterday said hundreds of hectares of forest land in the Prey Lang Wildlife Sanctuary have been illegally cleared in Stung Treng and Preah Vihear provinces. In a report released yesterday, CYN said it conducted an investigation from July 13 to August 12 following complaints from villagers in the two provinces. It … Read More

សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​ថា សកម្មភាព​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​បាន​កម្រើក​ឡើងវិញ

សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​អះអាង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ នៅតែ​កើតមាន​ជា​ហូរហែ ដោយមាន​ថៅកែ​ចាំ​ទទួល​ទិញ​ឈើ ពី​ក្រុម​កម្មករ​នៅ​មូលដ្ឋាន​។ ចំណែក សកម្មភាព​បរបាញ់​សត្វព្រៃ និង​ការ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ខុសច្បាប់ ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ ក៏​កំពុង​កើតមាន​ច្រើន​ដែរ។ សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ ខែ​តុលា​ថា ឈើ​មូល​ធំៗ​ ប្រភេទ គគីរ ផ្ចឹក និង​ឈើទាល មានមុខ​កាត់ ៥តឹក​​ឡើង​ទៅ ឋិត​នៅ​ចំណុច​អូរ​ធ្នង់ ឃុំ​ធ្មា ស្រុក​ជ័យសែន ក្នុង​ដែន​ជម្រក​សត្វព្រៃឡង់ កំពុង​ទទួល​រង​ការ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​អស់​ជា​បន្តបន្ទាប់ កម្រ​មាន​ការ​អនុវត្ត​ច្បាប់។ សហគមន៍​ត្អូញ​ថា ពួកគេ​ជួប​ការ​លំបាក​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ ស្រប​ពេល​ដែល​ក្រុម​ជនល្មើស មាន​អាវុធ​ច្នៃ បាន​ធ្វើ​សកម្មភាព បរបាញ់​សត្វព្រៃ និង​លួច​កាប់​ឈើ។ ក្រុម​ស្នូល​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ខេម សុខី ប្រាប់​អាស៊ីសេរី​ថា ក្រុម​កម្មករ​ប្រដាប់​ដោយ​រណារ​យន្ត និង​កាំភ្លើង​ច្នៃ លួច​ចូល​អារ​ឈើ​នៅ​ពេល​យប់ នៅ​ចំណុច​អូរ​ធ្នង់ រួច​ដឹក​តាម​គោយន្ត​ឆ្លងកាត់​​ទីស្នាក់​ការ​​មន្ត្រី​បរិស្ថាន នៅ​ចំណុច​ស្រែ​វាល។ លោក​ថា ក្រុម​ជនល្មើស​បាន​អារ​ឈើ​ជា​បន្ទះ​ក្តារ និង​ច្រៀក​ជា​សន្លឹកៗ ​ក្នុង​ព្រៃ រួច​ដឹក​លក់​ឱ្យ​ថៅកែ​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន​។ ចំណែក​មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​នៅ​ទីនោះ មិនបាន​រារាំង​ក្រុម​អ្នក​ដឹក​ឈើ​ខុសច្បាប់​ទាំងនេះ​ទេ៖ «នៅតែ​កាប់​នៅឡើយ​ទេ​ឈើ ដោយសារ​មាន​ថៅកែ​គេ​ដាក់​ជួល​នៅ​ហ្នឹង​។ … Read More

Minister Sam Al calls for probe into illegal Prey Lang logging

Environment Minister Say Sam Al has submitted a letter to the Minister of Agriculture, Forestry and Fisheries asking to jointly investigate Think BioTech Co Ltd and Angkor Plywood Company for suspected illegal logging in Prey Lang Forest. The letter obtained by The Post on Sunday said the Ministry of Environment had received reports by the … Read More

ក្រសួង​បរិស្ថាន​ ស្នើ​ក្រសួងកសិកម្ម​សហការ​រឿង​កាប់​ឈើ​នៅ​ព្រៃឡង់

​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​បាន​ដាក់​លិខិត​មួយ​ទៅ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ស្នើសុំ​សហការ​ស្រាវជ្រាវ​ពី​សកម្មភាព​នៃ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន Think BioTech Co., Ltd និង​ក្រុមហ៊ុន Angkor Plywood Company បន្ទាប់ពី​ក្រសួង​បរិស្ថាន​ទទួល​បាន​របាយការណ៍​ពី​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ USAID/CAMBODIA ស្ដីពី​ការកាប់​ព្រៃឈើ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ព្រៃឡង់​។ យោងតាម​លិខិត​ចុះហត្ថលេខា​ដោយ​លោក សាយ សំអាល់ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ផ្ញើជូន​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃ​​ទី​ ១៦ ខែ​ កញ្ញា ដែល​ភ្នំពេញប៉ុស្ដិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​បង្ហាញថា ក្រសួង​បរិស្ថាន​បាន​ទទួល​របាយការណ៍​ចេញ​ដោយ​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ USAID/CAMBODIA ​ស្តីពី​ការកាប់​ដើមឈើ​ច្បោះ​ជ័រ និង​ប្រភេទ​ឈើ​មាន​តម្លៃ​ផ្សេងទៀត​របស់​ក្រុមហ៊ុន Think BioTech Co.,Ltd ក្នុង​ «​ព្រៃឡង់​» ​ក្បែរ​តំបន់​ដីសម្បទាន​​របស់​ក្រុមហ៊ុន​ហើយ​ដើមឈើ​ទាំងនោះ​ត្រូវបាន​យក​ទៅ​កែច្នៃ​ដោយ​ក្រុមហ៊ុន Angkor Plywood Company​។ នៅក្នុង​លិខិត​នោះ​លោក សាយ សំអាល់ បញ្ជាក់ថា​៖ «​សហគមន៍​អឺរ៉ុប និង​USAID/CAMBODIA បានស្នើ​សុំ​រាជរដ្ឋាភិបាល​ស៊ើបអង្កេត និង​មាន​វិធានការ​ចំពោះ​ករណី​ទាំងនេះ ដើម្បី​ធានា​បន្ត​កិច្ចការពារ និង​អភិរក្ស​ព្រៃឡង់​។ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​សេចក្តី​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​បរិស្ថាន សូម​ឯកឧត្តម​រដ្ឋមន្ត្រី​ (​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​) ​ពិនិត្យ​ស្រាវជ្រាវ​ផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព … Read More

សហគមន៍​ព្រៃឡង់ និង​សកម្មជន​បរិស្ថាន​ថា ក្រសួង​មាន​ចេតនា​បើកដៃ​ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ

សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​បរិស្ថាន​នៅ​មិន​ទាន់​ស្ងប់​អារម្មណ៍​ចំពោះ​បញ្ហា​ព្រៃឈើ​នៅឡើយ ស្រប​ពេល​ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ស៊ីងបាយអូថេក (THINK BIOTECH CAMBODIA)​។ ពួកគេ​សង្ស័យ​ថា គណៈកម្មការ​ជាតិ និង​ក្រសួង​ពាក់ព័ន្ធ មាន​ចេតនា​បើកដៃ​ឱ្យ​ក្រុមហ៊ុន​នេះ កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​អភិរក្ស និង​ដើមឈើ​ផលិត​ជ័រទឹក​របស់​អ្នកស្រុក​បន្ត​ទៀត​នៅ​រដូវប្រាំង​ខាងមុខ​នេះ។ សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​បរិស្ថាន បាន​ហៅ​ការអនុវត្ត​ច្បាប់​របស់​គណៈកម្មការ​ជាតិ និង​ក្រសួង​ពាក់ព័ន្ធ លើ​ក្រុមហ៊ុន​ស៊ីងបាយអូថេក កន្លង​ទៅ គ្រាន់តែ​ជា​ឆាកល្ខោន សម្ដែង​ឱ្យ​ល្អមើល តែ​ធាតុ​ពិត​អាជ្ញាធរ​ហាក់​មាន​ចេតនា​លាក់បាំង​កំហុស​ឆ្គង​ក្រុមហ៊ុន​ទាំងនេះ។ ពួកគេ​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ពាក់ព័ន្ធ មាន​ចេតនា​សម្រួល​ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់ និង​ដើម​ច្បោះ​ជ័រ​របស់​អ្នកស្រុក ធ្វើ​អាជីវកម្ម និង​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ កាលពី​ពាក់កណ្ដាល​ខែ​សីហា​កន្លង​ទៅ គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ចុះ​ដល់​ទី​តាំង ក្រុមហ៊ុន ស៊ីងបាយអូថេក ដែល​មាន​មូលដ្ឋាន​ឋិត​នៅ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ និង​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ក៏ប៉ុន្តែ​គណៈកម្មការ​ជំនាញ​មួយ​នេះ រក​មិន​ឃើញ​កំហុស​ក្រុមហ៊ុន​នេះ​ទេ។ សមាជិក​សហគមន៍​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ តុលា​ថា សកម្មភាព​កាប់​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​នេះ នឹង​អាច​កម្រើក​ឡើងវិញ​នៅ រដូវប្រាំង​ខាងមុខនេះ ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អនុវត្ត។ លោក​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន និង​សមត្ថកិច្ច​តូច​តាច រួម​ទាំង​សហគមន៍​ផង មិន​អាច​រារាំង … Read More

កម្មសិក្សាបណ្តាញសហគមន៏ព្រៃឡង់ (PLCN) នៅកម្ពុជា

បណ្តាញសហគមន៏ព្រៃឡង់ គឹជាបណ្តាញប្រជាជនក្នុងសហគមន៏ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងដើម្បីធ្វើកំណត់ត្រា បទល្មើសព្រៃឈើ ដើម្បីការពារព្រៃឈើប្រមាណ ៥០០ ០០០ហិកតា នៅក្នុងតំបន់វាលទំនាបនៃប្រទេសកម្ពុជា។   បណ្តាញសហគមន៏ព្រៃឡង់ គឺជាសម្ពន្ធសហគមន៏ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ដើម្បីឆ្លើយតបទៅនឹងការសម្បទានដីដែលបានចេញដោយរាជរដ្ឋាភិបាលក្នុងស្រុក ក៏ដូចជាក្រៅស្រុកនាពាក់កណ្តាលទសវត្ស៏ឆ្នាំ ៩០ ដែលរួមមានទាំងព្រៃឡង់ផងដែរ។ ព្រៃឡង់ ជាព្រៃបៃតងក្រាស់ស្ថិតនៅតំបន់វាលទំនាបដ៏ធំបំផុត និងស្មុគស្មាញបំផុតដែលសម្បូរដោយជីវចម្រុះក្នុងប្រទេសកម្ពុជា ក៏អាចចាត់ទុកថាធំបំផុតក្នុងតំបន់ជ្រោយឥណ្ឌូចិន។ ទំហំព្រៃមានរហូតដល់ប្រមាណ ៥០០ ០០០ហិចតា ក្នុងតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជានាភាគខាងលិចទន្លេមេគង្គ ដែលលាតសន្ធឹងជាប់ខេត្តចំនួនបួនគឺ ខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ(ពីមុនវាក៏នៅជាប់ខេត្តកំពង់ចាមផងដែរ)។ ចាប់តាំងពីឆ្នាំ ២០០៧ បណ្តាញសហគមន៏បានធ្វើការផ្សព្វផ្សាយ ដើម្បីរារាំងឧក្រឹត្យកម្មព្រៃឈើ រួមទាំងសកម្មភាពខ្នាតធំ, ការដាក់ដីព្រៃ ជាដីសម្បទានជីករករ៉ែ ការធ្វើកសិឧស្សាហកម្ម ព្រមទាំងសម្បទានព្រៃឈើផងដែរ។ បណ្តាញសហគមន៏ ធ្វើការល្បាតព្រៃ រួមនឹងការប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូន ដើម្បីកត់ត្រាភត្តុតាង ចងក្រងឯកសារ​ និងផ្តិតយករូបភាព និងព័ត៌មានទូទៅទាក់ទងនឹងព្រៃឈើ ឧក្រឹត្យកម្មព្រៃឈើ និងជីវិតសត្វព្រៃជាដើម។ ទិន្នន័យទាំងអស់នេះ បានក្លាយជាប្រភពព័ត៌មានអំពីព្រៃឈើយ៉ាងសំខាន់ និងជាព័ត៌មានដែលស្ថាប័នពាក់ព័ន្ធផ្សេងៗអាចយកទៅប្រើប្រាស់ដើម្បីពង្រឹងកិច្ចការងារ ផ្សព្វផ្សាយដើម្បីការពារព្រៃឡង់ជាបន្តទៀត។ ស្វែងយល់បន្ថែមនៅក្នុងឯកសារ “កម្មសិក្សាបណ្តាញសហគមន៏ព្រៃឡង់(PLCN) ប្រទេសកម្ពុជា” … Read More

Activists bemoan the delay in Stung Treng timber crackdown

Activists have welcomed the recent Stung Treng crackdown. Photo supplied Forest activists have welcomed the recent crackdown on 151 sawmills in Stung Treng province but also slammed the relevant authorities for turning a blind eye to illegal timber processing facilities for a long time. The activists wondered why Stung Treng provincial authorities had allowed so … Read More

1 … 6 7 8 9 10 … 17