មន្ត្រីក្រសួងបរិស្ថានបានចាត់ទុករបាយការណ៍ចេញផ្សាយលើកចុងក្រោយមួយរបស់បណ្ដាញសហគមន៍ព្រៃឡង់ថា បានប្រើប្រាស់ទិន្នន័យមិនពិត និងមានបង្កប់របៀបវារៈនយោបាយ ដោយរបាយការណ៍លើកទី ៨ របស់បណ្ដាញសហគមន៍ព្រៃឡង់បានអះអាងថា ក្នុងរយៈពេល ១៨ ឆ្នាំ ព្រៃឡង់ទំហំជាង ៤ ម៉ឺនហិកតាត្រូវបានបាត់បង់។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានហៅបណ្ដាញសហគមន៍ព្រៃឡង់ជាបណ្ដាញក្រៅច្បាប់ ហើយរបាយការណ៍ដែលបណ្ដាញនេះបានចេញផ្សាយ គឺធ្វើឡើងដើម្បីកៀរគររកថវិកាប៉ុណ្ណោះ។ លោកថា៖ «ក្រសួងបរិស្ថានមិនអត្ថាធិប្បាយលើរបាយការណ៍ដែលរៀបចំឡើង ដោយឈរលើទិន្នន័យរបាយការណ៍នៃបណ្ដាញសហគមន៍ព្រៃឡង់ដែលជាបណ្ដាញក្រៅច្បាប់មិនបានចុះឈ្មោះទទួលស្គាល់ផ្លូវការពីក្រសួងមហាផ្ទៃទេ ហើយសកម្មភាពរបស់ក្រុមបណ្ដាញព្រៃឡង់នេះដែលបានធ្វើឡើងគឺបង្កប់ដោយរបៀបវារៈនយោបាយ ប្រើប្រាស់ព័ត៌មានមិនពិតពីប្រព័ន្ធប្រមូលទិន្នន័យដែលគ្មានការទទួលស្គាល់ផ្លូវការ។ ពួកគេរៀបចំរបាយការណ៍នេះ គ្រាន់តែដើម្បីបន្តស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ រក្សាការងារ និងប្រាក់ខែរបស់ខ្លួនប៉ុណ្ណោះ»។ កាលពីថ្ងៃទី ៣ កុម្ភៈបណ្ដាញសហគមន៍ព្រៃឡង់បានចេញផ្សាយរបាយការណ៍ជាផ្លូវការស្ដីពីការត្រួតពិនិត្យលើកទី ៨ ពាក់ព័ន្ធនឹងស្ថានភាពព្រៃឡង់នៅកម្ពុជាដោយបានអះអាងថា ទំហំបាត់បង់ព្រៃឈើសរុបនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៨ គឺមានចំនួនជាង ៤ ម៉ឺន (៤១៧៥៨) ហិកតា ឬជិត ១០% នៃតំបន់ដែនជម្រកសត្វព្រៃឡង់ទាំងមូល។ របាយការណ៍នេះសរសេរដោយយោងតាមសាកលវិទ្យាល័យ Maryland ការបាត់បង់ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់គឺមានចំនួន ៤៥៦៣ ហិកតាក្នុងឆ្នាំ ២០១៨។ នេះស្មើនឹងមធ្យមភាគ ១៣ ហិកតានៃព្រៃដែលត្រូវបានបាត់បង់ជារៀងរាល់ថ្ងៃ ឬស្មើនឹងទំហំទីលានបាល់ទាត់ក្នុងស្ដាតអូឡាំពិក … Read More
សកម្មជនការពារព្រៃឈើ បានលើកឡើងពីក្តីបារម្ភជាថ្មីទៀតចំពោះវាសនាព្រៃឈើនៅតំបន់ព្រៃឡង់ ថាអាចកាន់តែប្រឈមនឹងក្តីវិនាសហិនហោចបន្ថែមទៀត ។ ក្តីបារម្ភនេះ ក្រោយពេលពួកគេសង្កេតឃើញថា រដ្ឋាភិបាលនៅមិនទាន់មានយន្តការជាក់លាក់ក្នុងការតាមដានប្រភពឈើដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅក្បែរតំបន់ព្រៃឡង់នោះនៅឡើយ។ សកម្មជនព្រៃឈើលោក ហេង ស្រស់ លើកឡើងថា នៅពេលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលតែទៅលើក្រដាសអនុញ្ញាតដឹកជញ្ជូន និងធ្វើអាជីវកម្មឈើ ដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួន ប៉ុន្តែមិនបានត្រួតពិនិត្យឱ្យបានល្អិតល្អន់ អំពីប្រភពឈើនោះ វាជាហេតុធ្វើឱ្យព្រៃឈើនៅតំបន់ព្រៃឡង់កាន់តែហិនហោច។ លោកថា ការហិនហោចនោះដោយសារមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចខ្លះកាប់ឈើក្នុងតំបន់ព្រៃឡង់ ហើយដឹកចូលទីតាំងក្រុមហ៊ុន បំលែងទៅជាឈើស្របច្បាប់ជាដើម។ លោកថា ជាក់ស្តែង ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន៧ នៅតំបន់ភ្នំព្រិច ខេត្តមណ្ឌលគិរី អះអាងថាឈើទាំងនោះជាឈើស្របច្បាប់របស់ពួកគេ ប៉ុន្តែនៅពេលគណៈកម្មការជាតិចុះបង្រ្កាបទៅដល់ទីតាំងនោះ ទើបរកឃើញថា ប្រភពឈើរបស់ពួកគេជាឈើខុសច្បាប់ ព្រោះលួចកាប់ពីក្នុងតំបន់អភិរក្ស ដឹកចូលក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មជាឈើស្របច្បាប់។ លោក ហេង ស្រស់ សង្កេតឃើញថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ដែលកំពុងមានវត្តមាននៅខេត្តព្រះវិហារ ក្បែរតំបន់ក្បែរព្រៃឡង់នោះ ក៏អាចប្រើរូបមន្តស្រដៀងគ្នានេះដែរ។ ប្រជាសហគមន៍ព្រៃឡង់ ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ធ្លាប់ចោទក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនេះ ថាបានកាប់ឈើក្នុងតំបន់ព្រៃឡង់ ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។ តែយ៉ាងនេះក្តី កាលពីថ្ងៃទី ៤ ខែកុម្ភៈ … Read More
បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តរួមមាន ខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងខេត្តកំពង់ធំខកចិត្តជាខ្លាំង ដែលក្រសួងបរិស្ថានចោទពួកគេថា ការពារព្រៃឈើ បង្កប់នូវរបៀបវារៈនយោបាយ និងប្រើប្រាស់ព័ត៌មានមិនពិត ដើម្បីធ្វើរបាយការណ៍ស្វែងរកជំនួយហិរញ្ញវត្ថុ។ ពួកគេទាមទារឱ្យក្រសួងសាមីមួយនេះ បង្ហាញភស្តុតាងក្នុងរឿងនេះ។ បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តប្រតិកម្មខ្លាំងៗ ចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ដែលចោទពួកគេថា ការពារព្រៃឡង់បង្កប់នូវរបៀបវារៈនយោបាយ និងធ្វើរបាយការណ៍បំណងស្វែងរកជំនួយគាំទ្រហិរញ្ញវត្ថុ ដើម្បីការងារ និងប្រាក់ខែរបស់ខ្លួន។ ពួកគេអះអាងថា ការលើកឡើងនេះ ជាការលាបពណ៌និងចោទប្រកាន់គ្មានមូលដ្ឋាន។ អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព ប្រាប់អាស៊ីសេរីនៅថ្ងៃទី៨ កុម្ភៈថា បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត ខំប្រឹងប្រែងជិត ២០ឆ្នាំមកហើយ ដើម្បីការពារធនធានធម្មជាតិ និងរួមសហការជាមួយរដ្ឋាភិបាលការពារព្រៃឈើ ក៏ប៉ុន្តែមិនទទួលបានការលើកទឹកចិត្តនោះទេ។ ផ្ទុយទៅវិញ ពួកគាត់បែរជាទទួលរងការចោទប្រកាន់ ពីក្រសួងបរិស្ថានថា កង្កប់នូវរបៀបវារៈនយោបាយ និងផ្តល់ព័ត៌មានមិនពិត។ លោកទាមទារឱ្យក្រសួងសាមីនេះ បង្ហាញភស្តុតាងឱ្យច្បាស់លាស់?៖ «ជាពិសេសក្រសួងបរិស្ថានតែម្ដង សូមឱ្យគាត់បង្ហាញធាតុពិតថា ក្រុមពួកខ្ញុំធ្វើទាក់ទងគណបក្សនយោបាយ គឺសកម្មភាពអីខ្លះ? សូមឱ្យគាត់បង្ហាញជាវីដេអូ ឬចេញជាសេចក្ដីថ្លែងការណ៍ ឬព័ត៌មានអីផ្សេងៗ ដើម្បីបញ្ជាក់ប្រាប់ថា តើតំបន់ព្រៃឡង់យើង យើងធ្វើសកម្មភាពហ្នឹង វាទាក់ទងគណបក្សនយោបាយអីខ្លះ? ខាងខ្ញុំតាំងចិត្ត និយាយឱ្យចំខាងខ្ញុំគឺ … Read More
សហគមន៍ព្រៃឡង់ខេត្តព្រះវិហារ អះអាងថា ក្នុងមួយថ្ងៃៗមានគោយន្តមិនក្រោម ៣០គ្រឿងទេ ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តព្រះវិហារមកលក់ឱ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅក្បែរនោះ។ អ្នកភូមិថា ឈើមូលធំៗបន្សល់ចុងក្រោយដូចជា កកោះ គគីរ ដួងចែម ប៉ាដៀក និងឈើពពាលជាដើម ក្រុមជនល្មើសជាច្រើនក្រុម កំពុងសម្រុកអាររំលំ រួចអារច្រៀកជាបន្ទះក្តារ និងឈើជ្រុងក្នុងព្រៃ ដើម្បីដឹកចេញក្រៅនៅពេលយប់។ សហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ឱ្យដឹងនៅថ្ងៃទី៤ កុម្ភៈថា ក្រុមជនល្មើសជាច្រើនក្រុម មានគ្នាជាង ៣០នាក់ ប្រដាប់ដោយម៉ាស៊ីនអារឈើ ឬត្រង់សឺន័រជាង ២០ គ្រឿង កំពុងធ្វើសកម្មភាពអាររំលំឈើមូលធំៗ សល់ចុងក្រោយ នៅចំណុចជាំរៀម ចំណុចក្បាលអូរតួក និងចំណុចវាលពពេល ដើម្បីដឹកលក់ឱ្យថៅកែដែលចាំទទួលទិញ ក្នុងដីសម្បទានសេដ្ឋកិច្ច ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ(THY NGA CO., LTD. DEVELOPMENT AND INVESTMENT ) នៅជាប់តំបន់ព្រៃឡង់។ ប្រធានសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ថ្លែងថា ឈើមូលធំៗមានមុខកាត់ ៥តឹកឡើងទៅ ក្នុងដែនជម្រកសត្វព្រៃឡង់ កំពុងទទួលរងការកាប់បំផ្លាញយ៉ាងពេញទំហឹង … Read More
The 8th Monitoring Report on the Status of Prey Lang is the latest report about the state of affairs in the Prey Lang area. This report is compiled by the University of Copenhagen using data collected from forest patrols of PLCN as well as satellite imagery from other sources (GFW, EC-JRC). The following are the … Read More
A community forest chief in Oddar Meanchey province has appealed to poachers to stop destroying wildlife and to all Cambodians to respect and love the Kingdom’s rich biodiversity. Speaking to The Post on Monday, the Venerable Bun Saluth, head of the Sorng Rukhavorn community forest, expressed concern over the ongoing killing of wildlife in Cambodia. … Read More
One hundred and thirty-two people, including members of the Prey Preah Roka Forest Community Network (PPRFCN) and monks from three districts of Tbeng Meanchey, Chheb and Choam Ksan in Preah Vihear province organised a tree ordination ceremony from Friday to Sunday to honour those who sacrificed their lives to protect the forest. The ceremony also … Read More
Four suspected illegal loggers in the Prey Lang area who are alleged to have tried to strangle Preah Vihear provincial rangers were subsequently released after an elderly father appealed to them on Sunday. Prasat Phnom Kriel Community Natural Protected Area chief Phok Hong told The Post on Monday that three community members had used personal … Read More
The Prey Preah Roka Forest Community Network (PPRFCN) will organise a tree blessing ceremony at Prey Preah Roka Forest from January 10-11 to remember those who sacrificed their lives to protect the forest. It will also serve to forge a renewed sense of cooperation between the authorities and villagers on a common platform to protect … Read More
[infogram id=”plcn-october-update-1hxr4zzkog1e4yo?live”]