សហគមន៍ព្រៃឡង់ទទួលបានពានរង្វាន់ពីអង្គការថាមពលពិភពលោក។ ហ្វេសប៊ុក ភ្នំពេញៈ បណ្តាញសហគមន៍ព្រៃឡង់ នាពេលថ្មីៗនេះ បានទទួលពានរង្វាន់ «National Energy Globe Award 2019» ពីអង្គការថាមពលពិភពលោក ចំពោះភាពសកម្មរបស់ពួកគេ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើ និងបរិស្ថានដែលកំពុងទទួលរងការបំផ្លាញ។ នេះបើតាមសកម្មជនបណ្ដាញព្រៃឡង់កាលពីម្សិលមិញ។ នេះជាពានរង្វាន់ទី៤ ហើយ ដែលបណ្ដាញព្រៃឡង់ទទួលបាន។ កាលពីឆ្នាំ ២០១៧ បានទទួលពានរង្វាន់ «Innovation Prize» ពីមូលនិធិសង្គមអន្តរជាតិសម្រាប់ព្រៃត្រូពិច (International Society for Tropical Foresters) ខណៈកាលពីខែ ធ្នូ ឆ្នាំ ២០១៥ ទទួលបានពានរង្វាន់ «UNDP Equator Initiative Prize» ពីកម្មវិធីគំនិតផ្តួចផ្តើមរបស់ UNDP Equator និងពានរង្វាន់ដំបូងបំផុតដែលបណ្ដាញព្រៃឡង់ទទួលបានក្នុងឆ្នាំ ២០១២ ដែលមានឈ្មោះថា «Alexander Soros Foundation Award»។ សមាជិកក្រុមបណ្ដាញសហគមន៍ព្រៃឡង់ លោក ឯក សុវណ្ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា អង្គការថាមពលពិភពលោក … Read More
សកម្មជនការពារព្រៃឈើអះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតែបន្តកើនឡើង គឺដោយសារមានអំពើពុករលួយជាប្រព័ន្ធរវាងជនល្មើសព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធ។ កាលដើមសប្តាហ៍នេះ បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងកើនឡើងយ៉ាងអនាធិបតេយ្យ ដោយថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សមិនបង្រ្កាបទប់ស្កាត់នោះទេ។ អ្នកសម្របសម្រួលចុះល្បាតព្រៃឡង់ក្នុងខេត្តកំពង់ធំ លោក ម៉ិញ នី ឲ្យដឹងថា តាមការចុះល្បាតព្រៃ និងស្រាវជ្រាវគឺរកឃើញថា ដើមចមដែលមិនអាចទប់ស្កាត់បទលើ្មសព្រៃឈើមានប្រសិទ្ធភាពនោះ ដោយសារតែជាប់ពាក់ព័ន្ធអំពើពុករលួយ។ លោក បន្ថែមថា៖ «បញ្ហាចំបង គឺកត្តាពុករលួយ សូកលុយក្រោមតុហ្នឹង គឺយើងស្រាវជ្រាវរកឃើញច្រើនណាស់។ ហេតុអីបានខ្ញុំហ៊ានអះអាងថា វាមានអំពើពុករលួយ ព្រោះពេលយើងចុះល្បាតឃើញជនល្មើសដឹកឈើនៅនឹងមុខអាជ្ញាធរតែមិនបង្ក្រាប ហើយពេលយើងចាប់បានបទល្មើស គឺមានការផ្តល់លុយ ដើម្បីលោះយកឧបករណ៍មកវិញអីចឹង។ កត្តានេះហើយដែលធ្វើឲ្យការកាប់ឈើមិនស្ងាត់»។ សមាជិកបណ្ដាញនិស្សិតឯករាជ្យ ដែលធ្វើការការពារធនធានធម្មជាតិ និងប្រឆាំងការជួញដូរឈើឆ្លងដែនខុសច្បាប់ លោក ហេង ស្រស់ អះអាងថា ក្រុមរបស់លោកកំពុងចុះល្បាត និងឃ្លាំមើលការកាប់ឈើខុសច្បាប់នៅភ្នំក្រវ៉ាញខេត្តពោធិសាត់ ព្រះវិហារ មណ្ឌលគិរី រតនគិរី និងខេត្តផ្សេងៗទៀត ដោយរកឃើញថា នៅតំបន់ទាំងនោះការកាប់ឈើខុសច្បាប់បានកើនឡើងដោយពុំមានអាជ្ញាធរណាការបង្រ្កាបឡើយ។ លោក ហេង ស្រស់ បន្តថា បញ្ហានេះកើតឡើងដោយសារមានអំពើពុករលួយជាប្រព័ន្ធ … Read More
Environmental activists have accused park rangers of ignoring blatant forestry crimes that they say continue to occur unabated in the protected Prey Lang forest and even of being complicit in some of the crimes being committed. The Prey Lang Community Network, a group of volunteers who have long patrolled the sprawling forest that lies across … Read More
បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តចំនួន៤ ចោទមន្រ្តីឧទ្យានុរក្សថាបានព្រងើយកន្តើយក្នុងការទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់នេះ។ សេចក្ដីថ្លែងការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឱ្យដឹងថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងកើតឡើងយ៉ាងអាណាធិបតេយ្យ ហើយគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សឡើយ។ សេចក្ដីថ្លែងការណ៍នោះ បានសរសេរថា៖ «យើងខ្ញុំទាំងអស់គ្នាបានសង្កេតឃើញសកម្មភាពល្មើសច្បាប់អាណាធិបតេយ្យនៅជុំវិញព្រៃឡង់មានដូចជា ការអនុញ្ញាតឲ្យមានការដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ និងឧបករណ៍សម្រួលដល់ការកាប់ឈើ កាត់មុខស្នាក់ការយាមល្បាតរបស់មន្រ្តីឧទ្យានុរក្សនីមួយៗ។» សហគមន៍ព្រៃឡង់ បន្តថា ក្រៅពីមិនបានទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ពួកគេថា អាជ្ញាធរក៏បានជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ និងអ្នកមានអំណាច ក្នុងការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃផងដែរ។ ពួកគេស្នើទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធចុះទប់ស្កាត់ដោយដកហូតម៉ាស៊ីនរណា និងសម្ភារៈផ្សេងដែលអាចកាប់បំផ្លាញព្រៃ ហើយចាត់វិធានទៅលើមន្ត្រីថ្នាក់ក្រោមដែលបានអនុញ្ញាត ឱ្យមានកាប់និងដឹកជញ្ជូនឈើក្នុងតំបន់ការពារ។ បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តព្រះវិហារលោក ស្រី ថី បន្ថែមថា ប្រសិនបើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមិនធ្វើការទប់ស្កាត់ និងចាត់វិធានទៅលើមន្ត្រីថ្នាក់ក្រោមនោះទេ លោកថា ព្រៃឈើនៅក្នុងតំបន់ការពារមួយនេះ នឹងវិនាសអស់ក្នុងពេលឆាប់ៗ។ លោកថា៖ «សូម្បីសម្ដេចប្រកាសយ៉ាងណាក៏ដោយ បើស្ថាប័នខាងក្រោមគាត់ អត់អនុវត្តច្បាប់ផង យើងគិតយ៉ាងម៉េច។ បើខ្លាំង [ឈប់កាប់]ពេលសម្ដេចស្រែកបន្តិច! ឈប់ស្រែក ឈប់ខ្លាំង [គេកាប់ដដែល] មានតែស្ថាប័នលើសង្កាត់ថ្នាក់ក្រោមទេគ្រាន់បើបន្តិច ។ បើមិនអ៊ីចឹងទេ ចប់ហើយ ឬមួយក៏រដ្ឋាភិបាលវិធានការដាក់ទោសទណ្ឌដែលប្រព្រឹត្តបទល្មើសឃុបឃិតគ្នានោះ … Read More
ភ្នំពេញៈ បណ្ដាញសហគមន៍ព្រៃឡង់បានលើកឡើងថា សកម្មភាពកាប់ឈើក្នុងតំបន់ព្រៃឡង់នៅតែបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលជាង ៥ ខែ ក្នុងឆ្នាំ ២០១៩ នេះ និងបានអំពាវនាវឱ្យរដ្ឋាភិបាលចេញវិធានការទប់ស្កាត់ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលចាត់ទុកការលើកឡើងនេះថាជាការមិនពិត និងមានរបៀបវារៈជារឿងនយោបាយ។ តាមសេចក្ដីថ្លែងការណ៍មួយ ចេញនៅថ្ងៃទី ១៧ ខែ មិថុនា របស់បណ្តាញសហគមន៍ព្រៃឡង់ ពួកគេអះអាង ថា ការកាប់ឈើក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំងក្លា។ ពួកគេបានបង្ហាញពីក្ដីកង្វល់ចំពោះការកាប់បំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ និងសកម្មភាពល្មើសច្បាប់ជាច្រើនករណីផ្សេងទៀតដែលកំពុងតែកើតមានឡើងនៅក្នុងតំបន់ព្រៃឡង់។ បណ្ដាញព្រៃឡង់បញ្ជាក់ថា សកម្មភាពកើនឡើងទាំងនេះ ដោយសារមានការអនុញ្ញាតឱ្យដឹកឈើជាច្រើនគោយន្តក្នុង ១ ថ្ងៃៗ និងឧបករណ៍សម្រាប់កាប់ឈើ កាត់តាមមុខស្នាក់ការយាមរបស់មន្ត្រីឧទ្យានុរក្ស។ ការកាប់រានដីព្រៃ និងដែនជម្រកសត្វព្រៃរបស់អ្នកមានអំណាចនិងពលរដ្ឋចំណូលថ្មី។ ការដំឡើងរោងម៉ាស៊ីនអារឈើដោយក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) ខូអិលធីឌី។ ការចេញលិខិតអនុញ្ញាតរបស់អាជ្ញាធរមូលដ្ឋានឱ្យពលរដ្ឋចូលទៅកាប់ឈើក្រោមលេសសាងសង់ផ្ទះ ការប្រើប្រាស់អាវុធកែច្នៃបាញ់សត្វព្រៃ និងការធ្វើអាជីវកម្មរ៉ែមាសដោយក្រុមហ៊ុននិងជនអនាធិបតេយ្យ។ កញ្ញា ឈាង លី តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ការចេញសេចក្ដីថ្លែងការណ៍ស្ដីពីការកាប់ឈើក្នុងតំបន់ព្រៃឡង់នេះ គឺដោយសារការចុះល្បាតឃ្លាំមើលរបស់ក្រុមបណ្ដាញសហគមន៍ព្រៃឡង់ដែលតែងធ្វើឡើង ១ ខែម្ដងដោយបានរកឃើញថា ចាបពីឆ្នាំ ២០១៨ ដល់ ខែ មិថុនា ឆ្នាំ ២០១៩ … Read More
បណ្តាញសហគមន៍ព្រៃឡង់ នៅថ្ងៃទី១៧ខែមិថុនានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ការកាប់ឈើក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំង ហើយអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការជាបន្ទាន់។ ប៉ុន្តែអ្នកនាំពាក្យក្រសួងបរិស្ថានបានបដិសេធចំពោះរបាយការណ៍នេះ និងហៅការរាប់គល់ឈើហើយសន្មត់ថាជាបទល្មើសកើនឡើងនោះ គឺជារឿងបំភ្លើស។ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត គឺកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ បានអះអាងថា ពួកគេមានកង្វល់យ៉ាងខ្លាំង ចំពោះការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ដែលកំពុងកើតមានក្នុងតំបន់ព្រៃឡង់។ នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧ខែមិថុនានេះ បណ្តាញសហគមន៍ព្រៃឡង់ បានកត់សំគាល់ឃើញថា មានការអនុញ្ញាតឲ្យដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ និងឧបករណ៍សម្រួលដល់ការកាប់ឈើ ឆ្លងកាត់មុខស្នាក់ការយាមល្បាតរបស់មន្រ្តីឧទ្យានុរក្សនីមួយៗ។ លើសពីនេះ ក៏មានការតម្លើងរោងម៉ាស៊ីអារឈើ ដោយក្រុមហ៊ុន ស៊ីង បាយអូថេក នៅភូមិកំពង់ដំរី ឃុំបឹងចារ ខណៈក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ រហូតមានការវាយតម្លៃផលប៉ះពាល់បរិស្ថាននៅឆ្នាំ២០១៨។ ក្រៅពីនោះការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ក៏កើតឡើងតាមរយៈការធ្វើអាជីវកម្មរ៉ែរបស់ក្រុមហ៊ុន ក្រុមជនអាណាធិបតេយ្យ និងការអនុញ្ញាតរបស់អាជ្ញាធរមូលដ្ឋានឲ្យប្រជាជនកាប់ឈើមកសង់ផ្ទះជាដើម។ ទាំងនេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដដែល។ ដោយសារមិនឃើញមានវិធានការណាមួយទប់ស្កាត់បានចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ សកម្មជនព្រៃឡង់បានអំពាវនាវដល់ក្រសួងបរិស្ថាន ឲ្យត្រួតពិនិត្យលើការងារមន្រ្តីឧទ្យានុរក្សមួយចំនួន ដែលអសកម្ម និងស្នើអាជ្ញាធរបញ្ឈប់ការចេញលិខិតអនុញ្ញាឲ្យមានការកាប់ឈើនៅព្រៃឡង់តទៅទៀតជាពិសេសបញ្ឈប់អាជីវកម្មឈើហ៊ុបតែម្តង។ យ៉ាងណាក៏ដោយ លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា របាយការណ៍របស់បណ្តាញព្រៃឡង់គឺជាការរាប់គល់ឈើហើយសន្មត់ថាជាបទល្មើសកើនឡើងនោះ គឺជារឿងបំភ្លើស ខណៈដែលក្រសួងរកឃើញថា នៅរយៈពេលចុងក្រោយនេះ ការកាប់ឈើជារួមនៅតំបន់ព្រៃឡង់បានថយចុះ២០%។ តែលោកទទួលស្គាល់ថានៅតែមានបទល្មើសកើតឡើង … Read More
A prominent forest monitoring group on Monday urged the government to combat illegal logging and poaching in the Prey Lang Wildlife Sanctuary, which it claimed had seen a drastic increase in forestry crimes during the first five months of this year. The Prey Lang Community Network (PLCN) – a grassroots movement working to preserve Prey … Read More
ស្ទឹងត្រែង/ព្រះវិហារៈ ក្រុមសកម្មជនបណ្ដាញព្រៃឡង់គ្រោងចុះល្បាតព្រៃរួមគ្នានៅចុងខែឧសភានេះ ដើម្បីស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ ខណៈកាលពីខែមេសាកន្លងទៅ បទល្មើសព្រៃឈើប្រមាណ ៥៥ ករណី ត្រូវបានរកឃើញនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ លោក ខេង ខូ តំណាងសហគមន៍បណ្ដាញព្រៃឡង់ខេត្តស្ទឹងត្រែង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា កន្លងមកការចុះល្បាតបានធ្វើឡើងទៅតាមកាលវិភាគរបស់ខេត្តនីមួយៗ ប៉ុន្តែសម្រាប់យុទ្ធនាការប្រចាំខែដែលភាគច្រើនត្រូវធ្វើឡើងរយៈពេលពី ៣ ថ្ងៃទៅ ៥ ថ្ងៃរៀងរាល់ដើមសប្ដាហ៍ទី ៤ នៃខែនីមួយៗ គឺសហគមន៍បណ្ដាញព្រៃឡង់ទាំង ៤ ខេត្ត រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ និងខេត្តព្រះវិហារ ត្រូវធ្វើសកម្មភាពរួមគ្នាក្នុងពេលតែមួយដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និង តំបន់ព្រៃការពារផ្សេងទៀតដែលនៅជាប់ព្រៃឡង់។ លោក ខូ បានថ្លែងថា កាលពីខែមេសាកន្លងទៅនេះ សហគមន៍បណ្ដាញព្រៃឡង់បានរួមគ្នាចុះល្បាតព្រៃដោយរកឃើញបទល្មើសចំនួន ៥៥ ករណី ក្នុងនោះ បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើចំនួន ១១ ករណី,កាប់ឆ្ការដីព្រៃក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិឯកជនចំនួន ៨ ករណី, កាប់ផ្ដួលរំលំដើមឈើប្រភេទកកោះ និងជ័រច្បោះចំនួន ១៦ ករណី និងបទល្មើសអារច្រៀកឈើជាក្ដារបន្ទះ ២០ ករណី។ … Read More
The Prey Lang Community Network (PLCN) is planning a joint patrol this month with activists from four provinces – Stung Treng, Kratie, Kampong Thom and Preah Vihear – to scout the protected area and crack down on forestry crimes. Kheng Kho, a PLCN representative in Stung Treng province, told The Post on Monday that activists … Read More
[infogram id=”plcn-april-update-1h0r6roodkgw6ek?live”]