Four environmental activists, including Goldman Environmental Prize-winner Ouch Leng, have been released by the Kratie provincial prosecutor after the four men were beaten on Friday by guards of Think Biotech Co, Ltd, a joint Taiwanese-Khmer company repeatedly accused of illegal logging, before being handed over to local authorities for more than two days of questioning. … Read More
សកម្មជនបរិស្ថានចំនួន៤រួបរួមមាន ម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន លោក អ៊ូច ឡេង ត្រូវបានព្រះរាជអាជ្ញានៃសាលាដំបូងខេត្តក្រចេះដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីអ្នកទាំងបួនបានទទួលរងអំពើហិង្សាពីសំណាក់សន្ដិសុខក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) កាលពីថ្ងៃសុក្រ មុនពេលបញ្ជូនឱ្យអាជ្ញាធរមូលដ្ឋាន និងព្រះរាជអាជ្ញា ធ្វើការសាកសួរអស់រយៈពេលជាង២ថ្ងៃ។ ក្រុមហ៊ុននេះមានម្ចាស់រួមគ្នារវាងជាជនជាតិតៃវ៉ាន់ និងខ្មែរ ដែលត្រូវបានចោទប្រកាន់ម្ដងហើយម្ដងទៀតពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។ អំឡុងពេលនៃការឃាត់ខ្លួនអ្នកទាំងបួន ព្រះសង្ឃ សកម្មជន និងសមាជិកសហគមន៍ជាច្រើននាក់ បានជួបជុំគ្នាដោយអហិង្សានៅខាងមុខសាលាដំបូងខេត្តក្រចេះ ដើម្បីអំពាវនាវសុំឱ្យដោះលែងអ្នកទាំងបួនវិញ។ លោក អ៊ូច ឡេង ត្រូវបានឃាត់ខ្លួនរួមជាមួយសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់បីរូបទៀតគឺលោក ខេម សុខឃី លោក ស្រី ថី និងសកម្មជនការពារព្រៃឈើ លោក ម៉ាន ម៉ាត់ អំឡុងពេលចុះឃ្លាំមើលនិងធ្វើរបាយការណ៍ស្ដីពីសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារព្រៃឡង់។ ក្រុមហ៊ុន ស៊ីង បាយអូថេក ដែលទទួលបានដីសម្បទានទំហំជាង ៣៧០០០ ហិចតា ត្រូវបានសហគមន៍ចោទប្រកាន់ជាញឹកញាប់ថា មានការពាក់ព័ន្ធនឹងការប្រមូលផលឈើខុសច្បាប់នៅក្នុងតំបន់ព្រៃការពារ ក៏ដូចជាដើមជ័ររបស់អ្នកភូមិនៅក្នុងសហគមន៍មូលដ្ឋាន។ ទោះបីជាមិនទាន់មានការចោទប្រកាន់ចំពោះសកម្មជនទាំងបួនរួបក្ដី ក៏ពួកគាត់ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតក្នុងនាមជាជនសង្ស័យ ដែលអាចត្រូវរងគ្រោះដោយការកោះហៅរបស់នគរបាលពេលណាក៏បាន។ Source: Licadho Cambodia
ក្រចេះ៖ លោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក និងក៏ជាប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងពលរដ្ឋសហគមន៍ព្រៃឡង់ ៣ នាក់ទៀត កំពុងស្ថិតក្រោមការសួរចម្លើយពីតុលាការខេត្តក្រចេះ ក្រោយពីមានបណ្ដឹងពីក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ដោយចោទពួកគេចូលក្រុមហ៊ុនគ្មានការអនុញ្ញាត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១៣ មីនា។ លោក ទីវ វុធធេង អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះថ្លែងពីម្សិលមិញថា លោកមិនទាន់បានដឹងពីសំណុំរឿងនេះទេ ដោយសារត្រូវនឹងថ្ងៃឈប់សម្រាករបស់លោក។ ឯលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទលោកគ្មានអ្នកទទួល។ ប៉ុន្ដែលោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ និងបរិស្ថានដែលកំពុងតវ៉ានៅខាងមុខសាលាដំបូងខេត្តក្រចេះសុំឲ្យដោះលែងមនុស្សទាំង ៤ នាក់ ឲ្យដឹងថា លោក អ៊ូច ឡេង និងសកម្មជនព្រៃឡង់ ៣ នាក់ទៀត ត្រូវបានប្ដឹងដោយលោក ឡាច ផាន់ណូ តំណាងក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) (Think Biotech Co., Ltd)។ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ … Read More
Activist Ouch Leng and three members of the Prey Lang forest community were arrested on Friday after Think Biotech (Cambodia) Co Ltd accused them of entering its premises without permission. Leng – who won the Goldman Prize for his activism and is the president of the Cambodian Human Rights Task Force – Khem Sokhy, Srey … Read More
The winner of the 2016 Goldman Environmental Prize along with three other forestry activists were sent to the Kratie provincial court yesterday after Korean-owned Think Biotech Cambodia Co Ltd accused them of trespassing on company premises. Rights group Adhoc senior investigator Soeng Sen Karuna said yesterday Ouch Leng, the president of the Cambodian Human Rights … Read More
Cambodian League for the Promotion and Defense of Human Rights (LICADHO) Statement February 25, 2020 – We, the undersigned, are outraged and appalled at the restrictions placed on hundreds of community members, monks and environmental activists who were prevented by authorities from entering parts of Prey Lang protected area over the weekend. The Ministry of … Read More
8th_PLCN_Report
មន្ត្រីក្រសួងបរិស្ថានបានចាត់ទុករបាយការណ៍ចេញផ្សាយលើកចុងក្រោយមួយរបស់បណ្ដាញសហគមន៍ព្រៃឡង់ថា បានប្រើប្រាស់ទិន្នន័យមិនពិត និងមានបង្កប់របៀបវារៈនយោបាយ ដោយរបាយការណ៍លើកទី ៨ របស់បណ្ដាញសហគមន៍ព្រៃឡង់បានអះអាងថា ក្នុងរយៈពេល ១៨ ឆ្នាំ ព្រៃឡង់ទំហំជាង ៤ ម៉ឺនហិកតាត្រូវបានបាត់បង់។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានហៅបណ្ដាញសហគមន៍ព្រៃឡង់ជាបណ្ដាញក្រៅច្បាប់ ហើយរបាយការណ៍ដែលបណ្ដាញនេះបានចេញផ្សាយ គឺធ្វើឡើងដើម្បីកៀរគររកថវិកាប៉ុណ្ណោះ។ លោកថា៖ «ក្រសួងបរិស្ថានមិនអត្ថាធិប្បាយលើរបាយការណ៍ដែលរៀបចំឡើង ដោយឈរលើទិន្នន័យរបាយការណ៍នៃបណ្ដាញសហគមន៍ព្រៃឡង់ដែលជាបណ្ដាញក្រៅច្បាប់មិនបានចុះឈ្មោះទទួលស្គាល់ផ្លូវការពីក្រសួងមហាផ្ទៃទេ ហើយសកម្មភាពរបស់ក្រុមបណ្ដាញព្រៃឡង់នេះដែលបានធ្វើឡើងគឺបង្កប់ដោយរបៀបវារៈនយោបាយ ប្រើប្រាស់ព័ត៌មានមិនពិតពីប្រព័ន្ធប្រមូលទិន្នន័យដែលគ្មានការទទួលស្គាល់ផ្លូវការ។ ពួកគេរៀបចំរបាយការណ៍នេះ គ្រាន់តែដើម្បីបន្តស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ រក្សាការងារ និងប្រាក់ខែរបស់ខ្លួនប៉ុណ្ណោះ»។ កាលពីថ្ងៃទី ៣ កុម្ភៈបណ្ដាញសហគមន៍ព្រៃឡង់បានចេញផ្សាយរបាយការណ៍ជាផ្លូវការស្ដីពីការត្រួតពិនិត្យលើកទី ៨ ពាក់ព័ន្ធនឹងស្ថានភាពព្រៃឡង់នៅកម្ពុជាដោយបានអះអាងថា ទំហំបាត់បង់ព្រៃឈើសរុបនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៨ គឺមានចំនួនជាង ៤ ម៉ឺន (៤១៧៥៨) ហិកតា ឬជិត ១០% នៃតំបន់ដែនជម្រកសត្វព្រៃឡង់ទាំងមូល។ របាយការណ៍នេះសរសេរដោយយោងតាមសាកលវិទ្យាល័យ Maryland ការបាត់បង់ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់គឺមានចំនួន ៤៥៦៣ ហិកតាក្នុងឆ្នាំ ២០១៨។ នេះស្មើនឹងមធ្យមភាគ ១៣ ហិកតានៃព្រៃដែលត្រូវបានបាត់បង់ជារៀងរាល់ថ្ងៃ ឬស្មើនឹងទំហំទីលានបាល់ទាត់ក្នុងស្ដាតអូឡាំពិក … Read More
សកម្មជនការពារព្រៃឈើ បានលើកឡើងពីក្តីបារម្ភជាថ្មីទៀតចំពោះវាសនាព្រៃឈើនៅតំបន់ព្រៃឡង់ ថាអាចកាន់តែប្រឈមនឹងក្តីវិនាសហិនហោចបន្ថែមទៀត ។ ក្តីបារម្ភនេះ ក្រោយពេលពួកគេសង្កេតឃើញថា រដ្ឋាភិបាលនៅមិនទាន់មានយន្តការជាក់លាក់ក្នុងការតាមដានប្រភពឈើដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅក្បែរតំបន់ព្រៃឡង់នោះនៅឡើយ។ សកម្មជនព្រៃឈើលោក ហេង ស្រស់ លើកឡើងថា នៅពេលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលតែទៅលើក្រដាសអនុញ្ញាតដឹកជញ្ជូន និងធ្វើអាជីវកម្មឈើ ដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួន ប៉ុន្តែមិនបានត្រួតពិនិត្យឱ្យបានល្អិតល្អន់ អំពីប្រភពឈើនោះ វាជាហេតុធ្វើឱ្យព្រៃឈើនៅតំបន់ព្រៃឡង់កាន់តែហិនហោច។ លោកថា ការហិនហោចនោះដោយសារមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចខ្លះកាប់ឈើក្នុងតំបន់ព្រៃឡង់ ហើយដឹកចូលទីតាំងក្រុមហ៊ុន បំលែងទៅជាឈើស្របច្បាប់ជាដើម។ លោកថា ជាក់ស្តែង ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន៧ នៅតំបន់ភ្នំព្រិច ខេត្តមណ្ឌលគិរី អះអាងថាឈើទាំងនោះជាឈើស្របច្បាប់របស់ពួកគេ ប៉ុន្តែនៅពេលគណៈកម្មការជាតិចុះបង្រ្កាបទៅដល់ទីតាំងនោះ ទើបរកឃើញថា ប្រភពឈើរបស់ពួកគេជាឈើខុសច្បាប់ ព្រោះលួចកាប់ពីក្នុងតំបន់អភិរក្ស ដឹកចូលក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មជាឈើស្របច្បាប់។ លោក ហេង ស្រស់ សង្កេតឃើញថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ដែលកំពុងមានវត្តមាននៅខេត្តព្រះវិហារ ក្បែរតំបន់ក្បែរព្រៃឡង់នោះ ក៏អាចប្រើរូបមន្តស្រដៀងគ្នានេះដែរ។ ប្រជាសហគមន៍ព្រៃឡង់ ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ធ្លាប់ចោទក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនេះ ថាបានកាប់ឈើក្នុងតំបន់ព្រៃឡង់ ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។ តែយ៉ាងនេះក្តី កាលពីថ្ងៃទី ៤ ខែកុម្ភៈ … Read More