Tag: 8th Monitoring Report

(វីឌីអូ)មន្ត្រី​បរិស្ថាន​ ច្រានចោល​របាយការណ៍​សហគមន៍​ព្រៃឡង់

មន្ត្រី​ក្រសួងបរិស្ថាន​បាន​ចាត់ទុក​របាយការណ៍​ចេញផ្សាយ​លើក​ចុងក្រោយ​មួយ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​ថា បាន​ប្រើប្រាស់​ទិន្នន័យ​មិន​ពិត និង​មាន​បង្កប់​របៀបវារៈ​នយោបាយ ដោយ​របាយការណ៍​លើក​ទី ៨ ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​អះអាងថា ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ ព្រៃឡង់​ទំហំ​ជាង​ ៤ ​ម៉ឺន​ហិកតា​ត្រូវ​បាន​បាត់បង់​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ហៅ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ជា​បណ្ដាញ​ក្រៅច្បាប់ ហើយ​របាយការណ៍​ដែល​បណ្ដាញ​នេះ​បាន​ចេញ​ផ្សាយ គឺ​ធ្វើ​ឡើង​ដើម្បី​កៀរគរ​រក​ថវិកា​ប៉ុណ្ណោះ​។ លោក​ថា​៖ «​ក្រសួងបរិស្ថាន​មិន​អត្ថាធិប្បាយ​លើ​របាយការណ៍​ដែល​រៀបចំឡើង ដោយ​ឈរលើ​ទិន្នន័យ​របាយការណ៍​នៃ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ដែល​ជា​បណ្ដាញ​ក្រៅច្បាប់​មិន​បាន​ចុះឈ្មោះ​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ​ទេ ហើយ​សកម្មភាព​របស់​ក្រុម​បណ្ដាញ​ព្រៃឡង់​នេះ​ដែល​បាន​ធ្វើឡើង​គឺ​បង្កប់​ដោយ​របៀបវារៈ​នយោបាយ ប្រើប្រាស់​ព័ត៌មាន​មិន​ពិត​ពី​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​ដែល​គ្មាន​ការទទួល​ស្គាល់​ផ្លូវការ​។ ពួកគេ​រៀបចំ​របាយការណ៍​នេះ គ្រាន់តែ​ដើម្បី​បន្ត​ស្វែងរក​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ រក្សា​ការងារ និង​ប្រាក់ខែ​របស់​ខ្លួន​ប៉ុណ្ណោះ​»​។ កាលពី​ថ្ងៃទី​ ៣ ​កុម្ភៈ​បណ្ដាញ​សហគមន៍​ព្រៃឡង់​បានចេញ​ផ្សាយ​របាយការណ៍​ជា​ផ្លូវការ​ស្ដីពី​ការត្រួតពិនិត្យ​លើក​ទី​ ៨ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ព្រៃឡង់​នៅ​កម្ពុជា​ដោយ​បាន​អះអាង​ថា ទំហំ​បាត់បង់​ព្រៃឈើ​សរុប​នៅក្នុង​តំបន់​ដែនជម្រក​សត្វ​ព្រៃឡង់​ពី​ឆ្នាំ​ ២០០១ ​ដល់​ឆ្នាំ​ ២០១៨ គឺមាន​ចំនួន​ជាង​ ៤ ​ម៉ឺន​ (៤១៧៥៨) ​ហិកតា ឬ​ជិត​ ១០% ​នៃ​តំបន់​ដែនជម្រក​សត្វ​ព្រៃឡង់​ទាំងមូល​។ របាយការណ៍​នេះ​សរសេរ​ដោយយោង​តាម​សាកលវិទ្យាល័យ​ Maryland ការបាត់បង់​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃឡង់​គឺ​មាន​ចំនួន​ ៤៥៦៣ ​ហិកតា​ក្នុង​ឆ្នាំ​ ២០១៨​។ នេះ​ស្មើនឹង​មធ្យមភាគ​ ១៣ ​ហិកតា​នៃ​ព្រៃ​ដែល​ត្រូវបាន​បាត់បង់​ជា​រៀងរាល់ថ្ងៃ ឬ​ស្មើនឹង​ទំហំ​ទីលាន​បាល់ទាត់​ក្នុង​ស្ដាតអូឡាំពិក​ … Read More

(វីឌីអូ)សកម្មជនការពារព្រៃឈើ ថាការខ្វះយន្តការពិនិត្យលើប្រភពឈើដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅក្បែរតំបន់ព្រៃឡង់ ជាហេតុធ្វើឱ្យព្រៃឡង់វិនាស

សកម្មជនការពារព្រៃឈើ បានលើកឡើងពីក្តីបារម្ភជាថ្មីទៀតចំពោះវាសនាព្រៃឈើនៅតំបន់ព្រៃឡង់ ថាអាចកាន់តែប្រឈមនឹងក្តីវិនាសហិនហោចបន្ថែមទៀត ។ ក្តីបារម្ភនេះ ក្រោយពេលពួកគេសង្កេតឃើញថា រដ្ឋាភិបាលនៅមិនទាន់មានយន្តការជាក់លាក់ក្នុងការតាមដានប្រភពឈើដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅក្បែរតំបន់ព្រៃឡង់នោះនៅឡើយ។ សកម្មជនព្រៃឈើលោក ហេង ស្រស់ លើកឡើងថា នៅពេលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលតែទៅលើក្រដាសអនុញ្ញាតដឹកជញ្ជូន និងធ្វើអាជីវកម្មឈើ ដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួន ប៉ុន្តែមិនបានត្រួតពិនិត្យឱ្យបានល្អិតល្អន់ អំពីប្រភពឈើនោះ វាជាហេតុធ្វើឱ្យព្រៃឈើនៅតំបន់ព្រៃឡង់កាន់តែហិនហោច។ លោកថា ការហិនហោចនោះដោយសារមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចខ្លះកាប់ឈើក្នុងតំបន់ព្រៃឡង់ ហើយដឹកចូលទីតាំងក្រុមហ៊ុន បំលែងទៅជាឈើស្របច្បាប់ជាដើម។ លោកថា ជាក់ស្តែង ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន៧ នៅតំបន់ភ្នំព្រិច ខេត្តមណ្ឌលគិរី អះអាងថាឈើទាំងនោះជាឈើស្របច្បាប់របស់ពួកគេ ប៉ុន្តែនៅពេលគណៈកម្មការជាតិចុះបង្រ្កាបទៅដល់ទីតាំងនោះ ទើបរកឃើញថា ប្រភពឈើរបស់ពួកគេជាឈើខុសច្បាប់ ព្រោះលួចកាប់ពីក្នុងតំបន់អភិរក្ស ដឹកចូលក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មជាឈើស្របច្បាប់។ លោក ហេង ស្រស់ សង្កេតឃើញថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ដែលកំពុងមានវត្តមាននៅខេត្តព្រះវិហារ ក្បែរតំបន់ក្បែរព្រៃឡង់នោះ ក៏អាចប្រើរូបមន្តស្រដៀងគ្នានេះដែរ។ ប្រជាសហគមន៍ព្រៃឡង់ ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ធ្លាប់ចោទក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនេះ ថាបានកាប់ឈើក្នុងតំបន់ព្រៃឡង់ ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។ តែយ៉ាងនេះក្តី កាលពីថ្ងៃទី ៤ ខែកុម្ភៈ … Read More