Tag: កម្មសិក្សាបណ្តាញសហគមន៏ព្រៃឡង់

កម្មសិក្សាបណ្តាញសហគមន៏ព្រៃឡង់ (PLCN) នៅកម្ពុជា

បណ្តាញសហគមន៏ព្រៃឡង់ គឹជាបណ្តាញប្រជាជនក្នុងសហគមន៏ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងដើម្បីធ្វើកំណត់ត្រា បទល្មើសព្រៃឈើ ដើម្បីការពារព្រៃឈើប្រមាណ ៥០០ ០០០ហិកតា នៅក្នុងតំបន់វាលទំនាបនៃប្រទេសកម្ពុជា។   បណ្តាញសហគមន៏ព្រៃឡង់ គឺជាសម្ពន្ធសហគមន៏ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ដើម្បីឆ្លើយតបទៅនឹងការសម្បទានដីដែលបានចេញដោយរាជរដ្ឋាភិបាលក្នុងស្រុក ក៏ដូចជាក្រៅស្រុកនាពាក់កណ្តាលទសវត្ស៏ឆ្នាំ ៩០ ដែលរួមមានទាំងព្រៃឡង់ផងដែរ។ ព្រៃឡង់ ជាព្រៃបៃតងក្រាស់ស្ថិតនៅតំបន់វាលទំនាបដ៏ធំបំផុត និងស្មុគស្មាញបំផុតដែលសម្បូរដោយជីវចម្រុះក្នុងប្រទេសកម្ពុជា ក៏អាចចាត់ទុកថាធំបំផុតក្នុងតំបន់ជ្រោយឥណ្ឌូចិន។ ទំហំព្រៃមានរហូតដល់ប្រមាណ ៥០០ ០០០ហិចតា ក្នុងតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជានាភាគខាងលិចទន្លេមេគង្គ ដែលលាតសន្ធឹងជាប់ខេត្តចំនួនបួនគឺ ខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ(ពីមុនវាក៏នៅជាប់ខេត្តកំពង់ចាមផងដែរ)។ ចាប់តាំងពីឆ្នាំ ២០០៧ បណ្តាញសហគមន៏បានធ្វើការផ្សព្វផ្សាយ ដើម្បីរារាំងឧក្រឹត្យកម្មព្រៃឈើ រួមទាំងសកម្មភាពខ្នាតធំ, ការដាក់ដីព្រៃ ជាដីសម្បទានជីករករ៉ែ ការធ្វើកសិឧស្សាហកម្ម ព្រមទាំងសម្បទានព្រៃឈើផងដែរ។ បណ្តាញសហគមន៏ ធ្វើការល្បាតព្រៃ រួមនឹងការប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូន ដើម្បីកត់ត្រាភត្តុតាង ចងក្រងឯកសារ​ និងផ្តិតយករូបភាព និងព័ត៌មានទូទៅទាក់ទងនឹងព្រៃឈើ ឧក្រឹត្យកម្មព្រៃឈើ និងជីវិតសត្វព្រៃជាដើម។ ទិន្នន័យទាំងអស់នេះ បានក្លាយជាប្រភពព័ត៌មានអំពីព្រៃឈើយ៉ាងសំខាន់ និងជាព័ត៌មានដែលស្ថាប័នពាក់ព័ន្ធផ្សេងៗអាចយកទៅប្រើប្រាស់ដើម្បីពង្រឹងកិច្ចការងារ ផ្សព្វផ្សាយដើម្បីការពារព្រៃឡង់ជាបន្តទៀត។ ស្វែងយល់បន្ថែមនៅក្នុងឯកសារ “កម្មសិក្សាបណ្តាញសហគមន៏ព្រៃឡង់(PLCN) ប្រទេសកម្ពុជា” … Read More