Category: Press release

សេចក្តីថ្លែងការណ៍អំពីរបាយការណ៏ឃ្លាំមើលពីបច្ចុប្បន្នភាពព្រៃឡង់លើកទី៧

យើងខ្ញុំ ជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តរួមមានក្រចេះ កំពង់ធំ ព្រះវិហារ និងខេត្តស្ទឹងត្រែង សូមចែករំលែកនូវរបាយការណ៍ឃ្លាំមើលពីបច្ចុប្បន្នភាពព្រៃឡង់ចុងក្រោយបំផុត។ របាយការណ៍នេះមានរយៈពេលគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។​ មានចំណុចសំខាន់បីដែលយើងខ្ញុំបានរកឃើញរួមមាន៖ ១. សកម្មភាពកាប់ឈើខុសច្បាប់នៅតែបន្តកើតមាន និងមានការកើនឡើងនៅប៉ុន្មានឆ្នំាចុងក្រោយនេះ ២.​ ការតម្រូវឱ្យសហគមន៍សុំច្បាប់អនុញ្ញាតមុននឹងចុះល្បាត ខណៈអ្នកកាប់ឈើខុសច្បាប់អាចចូលព្រៃកាប់ឈើដោយមិនចាំបាច់មានការអនុញ្ញាត ៣. ផ្លូវជាច្រើន​ដែលជា​កត្តា​ជំរុញ​ដ៏​ធំ​មួយដែល​ធ្វើ​ឱ្យ​បាត់​បង់​ជម្រកសត្វ និងធ្វើឱ្យបាត់បង់ព្រៃឈើ​។ ចាប់តាំងពីឆ្នាំ២០១៥ មក បណ្តាញសហគមន៍ព្រៃឡង់ បានប្រមូលទិន្នន័យពីសកម្មភាពកាប់ឈើខុសច្បាប់ និងធនធានធម្មជាតិដែលមាននៅក្នុងព្រៃឡង់ ដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃវៃឆ្លាត ដែលហៅថា “ព្រៃឡង់អេប”។ ទិន្នន័យដែលប្រមូលដោយបណ្តាញសហគមន៍ព្រៃឡង់ គឺត្រូវបានវិភាគដោយអ្នកស្រាវជ្រាវ នៅឯសាកលវិទ្យាល័យ ខូបផែនហាហ្គែន (Copenhagen)។ រហូតមកដល់ពេលនេះ បណ្តាញសហគមន៍ព្រៃឡង់ និងសាកលវិទ្យាល័យ បានចេញផ្សាយរបាយការណ៍ឃ្លាំមើលចំនួន៧លើក ស្តីពីស្ថានភាពរបស់ព្រៃឡង់។ លោក ហឿន សុភាព ជាសមាជិកគណៈកម្មការសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ មានការកោតសសើរចំពោះកិច្ចសហការ រវាងបណ្តាញសហគមន៍ព្រៃឡង់ និងសាកលវិទ្យាល័យ ខូបផែនហាហ្គែន។ “វាមានសារៈសំខាន់ណាស់សម្រាប់យើង ចំពោះទិន្នន័យដែលយើងប្រមូលជាមួយកម្មវិធីអេបព្រៃឡង់ត្រូវបានផ្តល់ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមទាំងរាជរដ្ឋាភិបាល។ យើងសង្ឃឹមថារបាយការណ៍នេះ និងរបាយការណ៍នាពេលអនាគតនឹងជួយរាជរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីការពារព្រៃឡង់ឱ្យបានកាន់តែប្រសើរ”។ ក្នុងអំឡុងពេលរាយការណ៍ បណ្តាញសហគមន៍ព្រៃឡង់ បានប្រើប្រាស់កម្មវិធីអេបព្រៃឡង់ កត់ត្រា ធនធានមានចំនួន ៥៦ភាគរយ នៃទិន្នន័យសរុប និងសកម្មភាពមានចំនួន ៣៨ភាគរយ នៃទិន្នន័យសរុប ។ ទិន្នន័យភាគច្រើនស្ថិតក្រោមប្រភេទ “ធនធាន” … Read More

PLCN nominated for Innovation prize (Press release)

Press release on the nomination for the ISTF Innovation Prize (23.01.17) Smartphones, a specially designed app and satellite gathered data. This modern-day tools are an integral part of the community forest monitoring carried out by the Prey Lang Community Network (PLCN). To use this tools – and to involve community members in systematized forest monitoring … Read More