Tag: PLCN

ស្លាកស្នាមថ្មី និងរូបភាពផ្កាយរណបបង្ហាញពីការកាប់បំផ្លាញព្រៃឈើច្រើនទៀតនៅព្រៃឡង់

នៅ​ថ្ងៃ​ដែល​សន្តិសុខ​ក្រុមហ៊ុន​ឃាត់ខ្លួន​លោក​កាលពី​ខែមីនា លោក អ៊ូច ឡេង បាន​ដើរ​វង្វេងផ្លូវ​ចាស់ ដែល​លោក​តែងតែ​ធ្វើដំណើរ​ទៅកាន់​ដែនជម្រកសត្វព្រៃ​នៅ​តំបន់​ព្រៃ​ឡង់។ សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​បាន​និយាយ​ថា ជាទូទៅ​ លោក​ដឹងពី​របៀប​ធ្វើដំណើរ​តាមផ្លូវ​លំ​ដែលគេ​ត្រាយ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ព្រំប្រទល់​តំបន់​ការពារ​ព្រៃ​ឡង់ ប៉ុន្តែ​ លោក​មានការ​ភាន់ច្រឡំ​ ដោយសារតែ​ផ្លូវ​ថ្មី​ដែល​ត្រួសត្រាយ​ចូល​ជ្រៅ​បន្ថែម​ទៀត​ទៅ​ក្នុង​តំបន់​ព្រៃ​ក្រាស់។ នេះ​ហើយ​គឺ​មូលហេតុ​ដែល​នាំ​ឱ្យ​លោក ​និង​សកម្មជន​បី​រូប​ផ្សេងទៀត​ បាន​ជួប​ជាមួយ​សន្តិសុខ​ក្រុមហ៊ុន​កាប់​ឈើ​ដោយចៃដន្យ​ ដែល​លោក​និយាយ​ថា ពួក​គេ​កំពុង​ធ្វើ​ផ្លូវ។ សកម្មជន​ព្រៃឈើ​ទាំងបួន​រូប​ ត្រូវ​បាន​ឃាត់ខ្លួន​ជាង​មួយ​សប្តាហ៍។ លោក អ៊ូច ឡេង បាន​និយាយ​ថា ស្លាកស្នាម​ព្រៃ​ឈើ​ថ្មី​ៗបញ្ជាក់​ថា មានសកម្ម​ភាព​កាប់​ឈើ​ថ្មី​នៅ​តំបន់​នេះ។ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ នៅ​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ​ពីលើ​ក្បាល​របស់​លោក ផ្កាយរណប​បាន​ផ្តិត​យក​រូបភាព​ដែល​បង្ហាញ​ស្លាកស្នាម​កាប់​ឈើ​យ៉ាង​ជ្រៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ជា​អ្វី​ដែល​អ្នក​ស្រាវ​ជ្រាវសង្ស័យ​ថា ជា​ច្រក​សម្រាប់​ក្រុមហ៊ុន Think Botech ងាយស្រួល​ចូល​ទៅដល់​តំបន់​សម្បូរ​ដោយ​ឈើ​កម្រ​ និង​មានតម្លៃ។ អង្គការ​ឃ្លាំមើល​ព្រៃឈើ​ អះអាង​ថា ពួក​គេ​រក​ឃើញ​សកម្មភាព​កាប់​ឈើ​កើនឡើង​នៅ​ដែន​ជម្រក​ព្រៃ​ឡង់ ជាពិសេស​បន្ទាប់ពី​ក្រុមល្បាត​ព្រៃឈើ​ឯករាជ្យ​នេះ ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ​កាលពី​ខែកុម្ភៈ ប៉ុន្តែ​ ក្រុម​មន្ត្រី​បានការ​ពារ​ការ​ហាមឃាត់​របស់​ខ្លួន​លើស​កម្ម​ភាព​ល្បាត​ព្រៃ​ដែល​គ្មាន​ការចុះបញ្ជី​នេះ។ លោក អ៊ូច ឡេង ជាស​មា​ជិ​កបណ្តាញ​សហគមន៍​ព្រៃ​ឡង់ (PLCN​) បាន​ប្រាប់ VOD ថា៖ «យើង​កំពុង​ល្បាត​រកមើល​ការ​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ ដែល​ខុសពី​ការល្បាត​របស់​អង្គការ​ផ្សេងទៀត ដែល​គ្រាន់តែ​ដើរចូល​ក្នុង​ព្រៃ និង​មិន​ល្បាត​រកមើល​ក្រុមហ៊ុន​កាប់​ឈើ​នោះ​ទេ»។ មន្ត្រី​កម្ពុជា​មួយ​រូប​ និង​ជា​ប្រធាន​នៃ​កម្មវិធី​អភិរក្ស​ព្រៃ​ឡង់​ដែល​ឧបត្ថម្ភ​មូល​និធិដោយ​រដ្ឋាភិបាល​អាមេរិក​ … Read More

កម្មសិក្សាបណ្តាញសហគមន៏ព្រៃឡង់ (PLCN) នៅកម្ពុជា

បណ្តាញសហគមន៏ព្រៃឡង់ គឹជាបណ្តាញប្រជាជនក្នុងសហគមន៏ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងដើម្បីធ្វើកំណត់ត្រា បទល្មើសព្រៃឈើ ដើម្បីការពារព្រៃឈើប្រមាណ ៥០០ ០០០ហិកតា នៅក្នុងតំបន់វាលទំនាបនៃប្រទេសកម្ពុជា។   បណ្តាញសហគមន៏ព្រៃឡង់ គឺជាសម្ពន្ធសហគមន៏ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ដើម្បីឆ្លើយតបទៅនឹងការសម្បទានដីដែលបានចេញដោយរាជរដ្ឋាភិបាលក្នុងស្រុក ក៏ដូចជាក្រៅស្រុកនាពាក់កណ្តាលទសវត្ស៏ឆ្នាំ ៩០ ដែលរួមមានទាំងព្រៃឡង់ផងដែរ។ ព្រៃឡង់ ជាព្រៃបៃតងក្រាស់ស្ថិតនៅតំបន់វាលទំនាបដ៏ធំបំផុត និងស្មុគស្មាញបំផុតដែលសម្បូរដោយជីវចម្រុះក្នុងប្រទេសកម្ពុជា ក៏អាចចាត់ទុកថាធំបំផុតក្នុងតំបន់ជ្រោយឥណ្ឌូចិន។ ទំហំព្រៃមានរហូតដល់ប្រមាណ ៥០០ ០០០ហិចតា ក្នុងតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជានាភាគខាងលិចទន្លេមេគង្គ ដែលលាតសន្ធឹងជាប់ខេត្តចំនួនបួនគឺ ខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ(ពីមុនវាក៏នៅជាប់ខេត្តកំពង់ចាមផងដែរ)។ ចាប់តាំងពីឆ្នាំ ២០០៧ បណ្តាញសហគមន៏បានធ្វើការផ្សព្វផ្សាយ ដើម្បីរារាំងឧក្រឹត្យកម្មព្រៃឈើ រួមទាំងសកម្មភាពខ្នាតធំ, ការដាក់ដីព្រៃ ជាដីសម្បទានជីករករ៉ែ ការធ្វើកសិឧស្សាហកម្ម ព្រមទាំងសម្បទានព្រៃឈើផងដែរ។ បណ្តាញសហគមន៏ ធ្វើការល្បាតព្រៃ រួមនឹងការប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូន ដើម្បីកត់ត្រាភត្តុតាង ចងក្រងឯកសារ​ និងផ្តិតយករូបភាព និងព័ត៌មានទូទៅទាក់ទងនឹងព្រៃឈើ ឧក្រឹត្យកម្មព្រៃឈើ និងជីវិតសត្វព្រៃជាដើម។ ទិន្នន័យទាំងអស់នេះ បានក្លាយជាប្រភពព័ត៌មានអំពីព្រៃឈើយ៉ាងសំខាន់ និងជាព័ត៌មានដែលស្ថាប័នពាក់ព័ន្ធផ្សេងៗអាចយកទៅប្រើប្រាស់ដើម្បីពង្រឹងកិច្ចការងារ ផ្សព្វផ្សាយដើម្បីការពារព្រៃឡង់ជាបន្តទៀត។ ស្វែងយល់បន្ថែមនៅក្នុងឯកសារ “កម្មសិក្សាបណ្តាញសហគមន៏ព្រៃឡង់(PLCN) ប្រទេសកម្ពុជា” … Read More