Tag: data update

ក្រុមសកម្មជន​ព្រៃឡង់​ គ្រោង​ចុះ​ល្បាត​នៅ​ចុង​ខែ​នេះ

ស្ទឹង​ត្រែង/ព្រះវិហារៈ ក្រុមសកម្ម​ជន​ប​ណ្ដាញ​ព្រៃ​ឡង់​គ្រោង​ចុះ​ល្បាត​ព្រៃរួ​មគ្នា​នៅ​ចុង​ខែ​ឧសភា​នេះ ​ដើម្បី​ស្រា​វជ្រា​វទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​ ខណៈ​កាល​ពី​ខែមេសា​កន្ល​ងទៅ បទ​ល្មើស​ព្រៃ​ឈើ​ប្រមា​ណ​ ៥៥​ ករណី ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់។ លោក ខេង ខូ តំណាង​សហ​គមន៍​បណ្ដាញ​ព្រៃ​ឡង់​ខេត្ត​ស្ទឹង​ត្រែង ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពីម្សិល​មិញ​ថា ​កន្លង​មក​ការ​ចុះ​ល្បាត​បាន​ធ្វើ​ឡើង​ទៅ​តាម​កាល​វិភាគ​របស់​ខេត្ត​នីមួយៗ​ ប៉ុន្តែ​សម្រាប់​យុទ្ធ​នា​ការ​ប្រចាំ​ខែដែ​ល​ភាគ​ច្រើន​ត្រូវធ្វើ​ឡើង​រយៈ​ពេល​ពី ​៣ ​ថ្ងៃទៅ ៥​ ថ្ងៃរៀង​រាល់ដើមសប្ដាហ៍​ទី​ ៤ ​នៃ​ខែនីមួយ​ៗ គឺសហគមន៍បណ្ដាញ​ព្រៃឡង់ទាំ​ង ៤ ខេត្ត រួមមាន​ ខេត្តស្ទឹង​ត្រែង ក្រចេះ កំពង់​ធំ និងខេត្ត​ព្រះ​វិហារ ត្រូវធ្វើ​សក​ម្មភាពរួមគ្នាក្នុង​ពេល​តែមួយដើម្បី​ស្រាវជ្រាវ ទប់​ស្កាត់ និងបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ និង តំបន់​ព្រៃ​ការពារ​ផ្សេង​ទៀត​ដែល​នៅ​ជាប់​ព្រៃឡង់។ លោក​ ខូ បាន​ថ្លែងថា កាលពី​​​ខែ​មេសា​កន្លង​ទៅ​នេះ សហគមន៍​បណ្ដាញ​ព្រៃ​ឡង់​បាន​រួម​គ្នាចុះ​ល្បាត​ព្រៃដោ​យរក​ឃើញ​បទ​ល្មើស​ចំនួន​ ៥៥ ​ករណី​ ក្នុង​នោះ​ បទ​ល្មើស​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​​ចំនួន​ ១១​ ករណី​,កាប់​ឆ្កា​រដីព្រៃ​ក្នុង​គោលបំណង​យកធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន​ចំនួន​ ៨​ ករណី, កាប់​ផ្ដួល​រំលំ​ដើម​ឈើ​ប្រភេទ​ក​កោះ ​និង​ជ័រ​ច្បោះ​ចំនួន​ ១៦ ​ករណី និង​បទ​ល្មើស​អារ​ច្រៀក​ឈើ​ជា​ក្ដារ​បន្ទះ ​២០ ​ករណី។ … Read More