(វីឌីអូ)មន្ត្រី​បរិស្ថាន​ ច្រានចោល​របាយការណ៍​សហគមន៍​ព្រៃឡង់

មន្ត្រី​ក្រសួងបរិស្ថាន​បាន​ចាត់ទុក​របាយការណ៍​ចេញផ្សាយ​លើក​ចុងក្រោយ​មួយ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​ថា បាន​ប្រើប្រាស់​ទិន្នន័យ​មិន​ពិត និង​មាន​បង្កប់​របៀបវារៈ​នយោបាយ ដោយ​របាយការណ៍​លើក​ទី ៨ ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​អះអាងថា ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ ព្រៃឡង់​ទំហំ​ជាង​ ៤ ​ម៉ឺន​ហិកតា​ត្រូវ​បាន​បាត់បង់​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ហៅ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ជា​បណ្ដាញ​ក្រៅច្បាប់ ហើយ​របាយការណ៍​ដែល​បណ្ដាញ​នេះ​បាន​ចេញ​ផ្សាយ គឺ​ធ្វើ​ឡើង​ដើម្បី​កៀរគរ​រក​ថវិកា​ប៉ុណ្ណោះ​។ លោក​ថា​៖ «​ក្រសួងបរិស្ថាន​មិន​អត្ថាធិប្បាយ​លើ​របាយការណ៍​ដែល​រៀបចំឡើង ដោយ​ឈរលើ​ទិន្នន័យ​របាយការណ៍​នៃ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ដែល​ជា​បណ្ដាញ​ក្រៅច្បាប់​មិន​បាន​ចុះឈ្មោះ​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ​ទេ ហើយ​សកម្មភាព​របស់​ក្រុម​បណ្ដាញ​ព្រៃឡង់​នេះ​ដែល​បាន​ធ្វើឡើង​គឺ​បង្កប់​ដោយ​របៀបវារៈ​នយោបាយ ប្រើប្រាស់​ព័ត៌មាន​មិន​ពិត​ពី​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​ដែល​គ្មាន​ការទទួល​ស្គាល់​ផ្លូវការ​។ ពួកគេ​រៀបចំ​របាយការណ៍​នេះ គ្រាន់តែ​ដើម្បី​បន្ត​ស្វែងរក​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ រក្សា​ការងារ និង​ប្រាក់ខែ​របស់​ខ្លួន​ប៉ុណ្ណោះ​»​។ កាលពី​ថ្ងៃទី​ ៣ ​កុម្ភៈ​បណ្ដាញ​សហគមន៍​ព្រៃឡង់​បានចេញ​ផ្សាយ​របាយការណ៍​ជា​ផ្លូវការ​ស្ដីពី​ការត្រួតពិនិត្យ​លើក​ទី​ ៨ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ព្រៃឡង់​នៅ​កម្ពុជា​ដោយ​បាន​អះអាង​ថា ទំហំ​បាត់បង់​ព្រៃឈើ​សរុប​នៅក្នុង​តំបន់​ដែនជម្រក​សត្វ​ព្រៃឡង់​ពី​ឆ្នាំ​ ២០០១ ​ដល់​ឆ្នាំ​ ២០១៨ គឺមាន​ចំនួន​ជាង​ ៤ ​ម៉ឺន​ (៤១៧៥៨) ​ហិកតា ឬ​ជិត​ ១០% ​នៃ​តំបន់​ដែនជម្រក​សត្វ​ព្រៃឡង់​ទាំងមូល​។ របាយការណ៍​នេះ​សរសេរ​ដោយយោង​តាម​សាកលវិទ្យាល័យ​ Maryland ការបាត់បង់​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃឡង់​គឺ​មាន​ចំនួន​ ៤៥៦៣ ​ហិកតា​ក្នុង​ឆ្នាំ​ ២០១៨​។ នេះ​ស្មើនឹង​មធ្យមភាគ​ ១៣ ​ហិកតា​នៃ​ព្រៃ​ដែល​ត្រូវបាន​បាត់បង់​ជា​រៀងរាល់ថ្ងៃ ឬ​ស្មើនឹង​ទំហំ​ទីលាន​បាល់ទាត់​ក្នុង​ស្ដាតអូឡាំពិក​ … Read More

(វីឌីអូ)សកម្មជនការពារព្រៃឈើ ថាការខ្វះយន្តការពិនិត្យលើប្រភពឈើដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅក្បែរតំបន់ព្រៃឡង់ ជាហេតុធ្វើឱ្យព្រៃឡង់វិនាស

សកម្មជនការពារព្រៃឈើ បានលើកឡើងពីក្តីបារម្ភជាថ្មីទៀតចំពោះវាសនាព្រៃឈើនៅតំបន់ព្រៃឡង់ ថាអាចកាន់តែប្រឈមនឹងក្តីវិនាសហិនហោចបន្ថែមទៀត ។ ក្តីបារម្ភនេះ ក្រោយពេលពួកគេសង្កេតឃើញថា រដ្ឋាភិបាលនៅមិនទាន់មានយន្តការជាក់លាក់ក្នុងការតាមដានប្រភពឈើដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅក្បែរតំបន់ព្រៃឡង់នោះនៅឡើយ។ សកម្មជនព្រៃឈើលោក ហេង ស្រស់ លើកឡើងថា នៅពេលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលតែទៅលើក្រដាសអនុញ្ញាតដឹកជញ្ជូន និងធ្វើអាជីវកម្មឈើ ដែលចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួន ប៉ុន្តែមិនបានត្រួតពិនិត្យឱ្យបានល្អិតល្អន់ អំពីប្រភពឈើនោះ វាជាហេតុធ្វើឱ្យព្រៃឈើនៅតំបន់ព្រៃឡង់កាន់តែហិនហោច។ លោកថា ការហិនហោចនោះដោយសារមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចខ្លះកាប់ឈើក្នុងតំបន់ព្រៃឡង់ ហើយដឹកចូលទីតាំងក្រុមហ៊ុន បំលែងទៅជាឈើស្របច្បាប់ជាដើម។ លោកថា ជាក់ស្តែង ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន៧ នៅតំបន់ភ្នំព្រិច ខេត្តមណ្ឌលគិរី អះអាងថាឈើទាំងនោះជាឈើស្របច្បាប់របស់ពួកគេ ប៉ុន្តែនៅពេលគណៈកម្មការជាតិចុះបង្រ្កាបទៅដល់ទីតាំងនោះ ទើបរកឃើញថា ប្រភពឈើរបស់ពួកគេជាឈើខុសច្បាប់ ព្រោះលួចកាប់ពីក្នុងតំបន់អភិរក្ស ដឹកចូលក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មជាឈើស្របច្បាប់។ លោក ហេង ស្រស់ សង្កេតឃើញថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ដែលកំពុងមានវត្តមាននៅខេត្តព្រះវិហារ ក្បែរតំបន់ក្បែរព្រៃឡង់នោះ ក៏អាចប្រើរូបមន្តស្រដៀងគ្នានេះដែរ។ ប្រជាសហគមន៍ព្រៃឡង់ ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ធ្លាប់ចោទក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនេះ ថាបានកាប់ឈើក្នុងតំបន់ព្រៃឡង់ ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។ តែយ៉ាងនេះក្តី កាលពីថ្ងៃទី ៤ ខែកុម្ភៈ … Read More

សហគមន៍​ព្រៃឡង់​ទាមទារ​ឱ្យ​ក្រសួង​បង្ហាញ​ភស្តុតាង​ករណី​ចោទ​ពួកគេ​ថា ធ្វើ​ឡើង​បង្កប់​រឿង​នយោបាយ

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​រួមមាន ខេត្ត​ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និង​ខេត្ត​កំពង់ធំ​ខកចិត្ត​ជា​ខ្លាំង ដែល​ក្រសួងបរិស្ថាន​ចោទ​ពួកគេ​ថា ការពារ​ព្រៃឈើ បង្កប់​នូវ​របៀបវារៈ​នយោបាយ និង​ប្រើប្រាស់​ព័ត៌មាន​មិន​ពិត ដើម្បី​ធ្វើ​របាយការណ៍​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ។ ពួកគេ​ទាមទារ​ឱ្យ​ក្រសួង​សាមី​មួយ​នេះ បង្ហាញ​ភស្តុតាង​ក្នុង​រឿង​នេះ។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ដែល​ចោទ​ពួកគេ​ថា ការពារ​ព្រៃ​ឡង់​បង្កប់​នូវ​របៀបវារៈ​នយោបាយ និង​ធ្វើ​របាយការណ៍​បំណង​ស្វែងរក​ជំនួយ​គាំទ្រ​ហិរញ្ញវត្ថុ ដើម្បី​ការងារ និង​ប្រាក់ខែ​របស់​ខ្លួន​។ ពួកគេ​អះអាង​ថា ការ​លើក​ឡើង​នេះ ជា​ការ​លាប​ពណ៌​និង​ចោទប្រកាន់​គ្មាន​មូលដ្ឋាន។ អ្នក​សម្របសម្រួល​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត ខំ​ប្រឹងប្រែង​ជិត ២០​ឆ្នាំ​មក​ហើយ ​ដើម្បី​ការពារ​ធនធានធម្មជាតិ និង​រួម​សហការ​ជាមួយ​រដ្ឋាភិបាល​ការពារ​ព្រៃឈើ ក៏ប៉ុន្តែ​មិន​ទទួល​បាន​ការ​លើក​ទឹកចិត្ត​នោះ​ទេ​។ ផ្ទុយទៅវិញ ពួកគាត់​បែរជា​ទទួលរង​ការចោទប្រកាន់ ពី​ក្រសួងបរិស្ថាន​ថា កង្កប់​នូវ​របៀបវារៈ​នយោបាយ និង​ផ្តល់​ព័ត៌មាន​មិន​ពិត​។ លោក​ទាមទារ​ឱ្យ​ក្រសួង​សាមី​នេះ បង្ហាញ​ភស្តុតាង​ឱ្យ​ច្បាស់លាស់​?៖ «ជាពិសេស​ក្រសួង​បរិស្ថាន​តែម្ដង សូម​ឱ្យ​គាត់​បង្ហាញ​ធាតុ​ពិត​ថា ក្រុម​ពួក​ខ្ញុំ​ធ្វើ​ទាក់ទង​គណបក្ស​នយោបាយ គឺ​សកម្មភាព​អី​ខ្លះ​? សូម​ឱ្យ​គាត់​បង្ហាញ​ជា​វីដេអូ ឬ​ចេញ​ជា​សេចក្ដី​ថ្លែងការណ៍ ឬ​ព័ត៌មាន​អី​ផ្សេងៗ ដើម្បី​បញ្ជាក់​ប្រាប់​ថា តើ​តំបន់​ព្រៃ​ឡង់​យើង យើង​ធ្វើ​សកម្មភាព​ហ្នឹង វា​ទាក់ទង​គណបក្ស​នយោបាយ​អី​ខ្លះ​? ខាង​ខ្ញុំ​តាំងចិត្ត និយាយ​ឱ្យចំ​ខាង​ខ្ញុំ​គឺ … Read More

សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​ថា គោយន្ត​មិន​ក្រោម ៣០​គ្រឿង​ទេ​ដឹក​ឈើ​ចេញពី​ព្រៃ​ឡង់​ក្នុង​មួយ​ថ្ងៃៗ

សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា ក្នុង​មួយ​ថ្ងៃៗ​មាន​គោយន្ត​មិន​ក្រោម ៣០​គ្រឿង​ទេ ដឹកជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ ក្នុង​ខេត្ត​ព្រះវិហារ​មក​លក់​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្បែរ​នោះ​។ អ្នកភូមិ​ថា ឈើ​មូល​ធំៗ​បន្សល់​ចុងក្រោយ​ដូចជា កកោះ គគីរ ដួងចែម ប៉ាដៀក និង​ឈើ​ពពាល​ជាដើម ក្រុម​ជនល្មើស​ជាច្រើន​ក្រុម កំពុង​សម្រុក​អារ​រំលំ រួច​អារ​ច្រៀក​ជា​បន្ទះ​ក្តារ និង​ឈើ​ជ្រុង​ក្នុង​ព្រៃ ដើម្បី​ដឹក​ចេញ​ក្រៅ​នៅ​ពេល​យប់។ សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ កុម្ភៈ​ថា ក្រុម​ជនល្មើស​ជាច្រើន​ក្រុម មាន​គ្នា​ជាង ៣០​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​អារ​ឈើ ឬ​ត្រង់​សឺន័រ​ជាង ២០ គ្រឿង កំពុង​ធ្វើ​សកម្មភាព​អារ​រំលំ​ឈើ​មូល​ធំៗ សល់​ចុងក្រោយ នៅ​ចំណុច​ជាំ​រៀម ចំណុច​ក្បាល​អូរ​តួ​ក និង​ចំណុច​វាល​ពពេល ដើម្បី​ដឹក​លក់​ឱ្យ​ថៅកែ​ដែល​ចាំ​ទទួល​ទិញ ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ធី​ង៉ា អភិវឌ្ឍន៍ និង​វិនិយោគ​(THY NGA CO., LTD. DEVELOPMENT AND INVESTMENT ) នៅ​ជាប់​តំបន់​ព្រៃឡង់។ ប្រធាន​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី ថ្លែង​ថា ឈើ​មូល​ធំៗ​មានមុខ​កាត់ ៥​តឹក​ឡើង​ទៅ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ កំពុង​ទទួលរង​ការ​កាប់​បំផ្លាញ​យ៉ាង​ពេញទំហឹង … Read More

The Latest Status of Prey Lang – the 8th Monitoring Report

The 8th Monitoring Report on the Status of Prey Lang is the latest report about the state of affairs in the Prey Lang area. This report is compiled by the University of Copenhagen using data collected from forest patrols of PLCN as well as satellite imagery from other sources (GFW, EC-JRC). The following are the … Read More

Monk, forest chief proclaims his love for wildlife, decries poachers

A community forest chief in Oddar Meanchey province has appealed to poachers to stop destroying wildlife and to all Cambodians to respect and love the Kingdom’s rich biodiversity. Speaking to The Post on Monday, the Venerable Bun Saluth, head of the Sorng Rukhavorn community forest, expressed concern over the ongoing killing of wildlife in Cambodia. … Read More

Prey Preah Roka Forest trees ordained

One hundred and thirty-two people, including members of the Prey Preah Roka Forest Community Network (PPRFCN) and monks from three districts of Tbeng Meanchey, Chheb and Choam Ksan in Preah Vihear province organised a tree ordination ceremony from Friday to Sunday to honour those who sacrificed their lives to protect the forest. The ceremony also … Read More

Rangers release four illegal loggers after father’s appeal

Four suspected illegal loggers in the Prey Lang area who are alleged to have tried to strangle Preah Vihear provincial rangers were subsequently released after an elderly father appealed to them on Sunday. Prasat Phnom Kriel Community Natural Protected Area chief Phok Hong told The Post on Monday that three community members had used personal … Read More

Monks to bless trees at Prey Preah Roka Forest

The Prey Preah Roka Forest Community Network (PPRFCN) will organise a tree blessing ceremony at Prey Preah Roka Forest from January 10-11 to remember those who sacrificed their lives to protect the forest. It will also serve to forge a renewed sense of cooperation between the authorities and villagers on a common platform to protect … Read More

1 2 3 12