Prey Lang Network Found 121 Meters Cube in Four Days Patrol

September 19, 2012 | Posted in: News

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន

ប្រជាសហគមន៍ព្រៃឡង់រកឃើញឈើខុសច្បាប់១២១ម៉ែត្រគីប

ក្នុងយុទ្ធនាការចុះល្បាតបួនថ្ងៃថ្មីៗនេះ

 

ប្រជាសហគមន៏ព្រៃឡង់ បានរកឈើខុសច្បាប់ក្នុងព្រៃឡង់ចំនួនសរុប១២១ម៉ែត្រគីប និងដកហូត​​រណាយន្តសរុបទំាងបួនខេត្តបានចំនួន៧គ្រឿង​ក្រោយយុទ្ធនាការចុះល្បាតព្រៃដែលធ្វើឡើង​ដោយ​ប្រជាសហគមន៍ព្រៃឡង់រយៈពេល៤ថៃ្ង ចាប់ពីថ្ងៃទី១៤​ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១០១២ កន្លង​មកនេះ។

នេះជាយុទ្ឋការលើកទី៦ហើយ ដែល​ប្រជា​សហគមន៏មកពីខេត្តទាំងបួនដែលរួមមានខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ បានរៀបចំធ្វើឡើង​ដើម្បីទប់ស្កាត់​ការកាប់​ព្រៃឈើ និងការ​រានដី​ព្រៃ​​ខុសច្បាប់​នៅក្នុងតំបន់ព្រៃឡង់នោះ។

 

ប្រជាសហគមន៏ព្រៃឡង់ចំនួនសរុប២៧៦នាក់ ស្រី៦៥នាក់ ដែលមកពីខេត្តទាំងបួន​បាន​ធើ្វដំណើរ​​ចូលទៅក្នុង​ព្រៃ​ ដោយប្រើបា្រស់​វិធីសាស្រ្តនៃ​ការល្បាត​ជាលក្ខណៈ​ក្រុម​​​ទៅតាម​​គោលដៅ​ដែលបានគ្រោងទុកតាមខេត្តនីមួយៗ ។

 

តំណាងសហគមន៏​ទាំងបួនខេត្ត​បាន​អោយ​​ដឹងទៀតថា ការ​ល្បាតព្រៃលើកនេះ​គឺសហគមន៏​ទាំង៤ខេត្ត​មិន​បានជួបជុំគា្នទាំងបួន​ខេត្តនៅកណា្តល​ព្រៃ​ឡង់​នោះ​​ទេ​ ដោយសារនៅរដូវវស្សានេះ​មាន​ភ្លៀងធា្លក់ជោគជាំ និង​ផ្លូវពិបាកធើ្វដំណើរ ។

 

ទន្ទឹមនឹងនេះ​ ប្រជាសហគមន៏ព្រៃឡង់ទាំងបួនខេត្ត​បាននិយាយថា ពួគគាត់បានរកឃើញ​បទលើ្មស​កាប់​ឈើ​បានជាច្រើនកន្លែងប៉ុន្តែពួគគាត់ មិនអាចដើរគ្រប់ចំនុចបទលើ្មសបានដោយសារតែ​ផ្លូវធើ្វដំណើរ​លំបាក​ និង តំបន់អូរ​មួយ​ចំនួន​ត្រូវ​បានទឹកជន់លេចមិនអាចឆ្លងកាត់បាន ។

 

ដើម្បីរាំងស្ទះដំណើរល្បាតរបស់ប្រជាសហគមន៏ នៅខេត្តកំពង់ធំជនលើ្មសបានលួចដាក់ដែកគោលតាមផ្លូវធើ្វអោយធា្លយម៉ូតូ​ចំនួន៦គ្រឿង នៅតំបន់ជាំវិល។ ប្រជាសហគមន៏ព្រៃឡង់ទាំងបួនខេត្តមានឆន្ទៈការពារព្រៃឈើ​និងសំណូមពរអោយរាជរដ្ឋាភិបាល​​ចូលរួម​សហការ​ការពារទាំងអស់គា្ន។ ប្រជាសហគមន៏​តែងតែ​​ជូន​​ដំណឹងដល់អាជា្ញធរ​ដើម្បីធ្វើការសហការ​ក្នុងការសា្កត់បទលើ្មសរួមគា្នមុននឹងចុះធើ្វការ​ល្បាតព្រៃ។

 

ប្រជាសហគមន៏ព្រៃឡង់ទាំង​បួនខេត្តបានជូនដំណឹងអំពីចំណុច​ឈើទាំង១២១ម៉ែត្រគីប​ក្នុងតំបន់​ព្រៃឡង់​​ដើម្បីអោយមន្រី្តរដ្ឋព្រៃឈើ​ដឹកជញ្ជូន ចេញពីព្រៃ​មករក្សា​ទុក​​នៅទីសា្នក់ការរដ្ឋបាលព្រៃឈើតាមខេត្តនីមួយៗ​។

 

ព័ត៌មានបន្ថែមសូមទាក់ទង៖

១) លោក សុខ ហេង លេខទូរស័ព្ទ ០៩២ ៣២៤ ៦៦៨

២) លោក ស៊ឹន សៀន ខេត្តកំពង់ធំ លេខទូរស័ព្ទ ០៩២ ៣៥៦ ៥៧៥

៣) លោកស្រី ភោគ ហុង ខេត្តព្រះវិហារ លេខទូរស័ព្ទ ០១២ ៩៤៨ ៦៨២

៤) លោក ថៃ ប៊ុនលាង ខេត្តក្រចេះ លេខទូរស័ព្ទ ០៩៧ ៧៧៩ ៥២១១

៥) លោក រស់ឡាច ខេត្តស្ទឹងត្រែង លេខទូរស័ព្ទ ០១៧ ៨៤១​៥៩១