Prey Lang Forest Song

July 13, 2012 | Posted in: News

ព្រៃឡង់ ជាព្រៃរបស់យើង

(លំនាំបទ លាហើយប៉ៃលិន)

 

គន់មើលព្រៃឡង់អាល័យអាឡោះ         អាល័យដើមច្បោះ​​​កាប់គាស់បំផ្លាញ

ដុលកំទេចចោល លុបបំបាត់ដាន ព្រៃដីរ៉ែបានធ្វើជាកម្មសិទ្ធ។

 

អាសូរប្រជាបានបាត់បង់សិទ្ធិ             រងគ្រោះពិតៗបរទេសក្រុមហ៊ុន

យកដីព្រៃឡង់មកធ្វើជាទុន         សាបសូន្យទំងន់ ជីវចម្រុះ។

 

ពេលបាត់បង់ព្រៃ ដីខ្សោះជីជាតិ    ជំងឺបៀនបៀតដល់ញាត្តិសណ្តាន

អាកាសប្រែប្រួលដួលលំនៅដ្ឋាន  ជំនន់កើតមានជារៀងរាល់ឆ្នាំ។

 

ក្រោកឡើងប្រជាតស៊ូពុះពារ        ទទូចទាមទារយកវិញអោយបាន

ព្រៃឡង់របស់យើងនិងបានសុខសាន្ត    ប្រជាពឹងបាននឹងអាស្រ័យផល។

 

និពន្ធដោយ
ម៉ែន​ វណ្ណាវី