Prey Lang Community Network Monitoring The Government Moratorium on Economic Land Concessions in Prey Lang

October 5, 2012 | Posted in: News

ប្រជា​សហគមន៍ នៃ​បណ្តាញ​ព្រៃឡង់​ទាំង​៤​ខេត្ត គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ ព្រម​ទាំង​អង្គការ​មិត្ត​ព្រៃឈើ​បាន​ប្រកាស​ថា ពេល​នេះ​ពួក​គេ​កំពុង​តាម​ឃ្លាំ​មើល​ការ​លុប​ចោល​ដីសម្បទាន​សេដ្ឋកិច្ច​ ក្នុង​ព្រៃឡង់​របស់​រដ្ឋាភិបាល។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ និង​មិត្ត​ព្រៃឈើ​ឲ្យ​ដឹង​ថា ពួក​គេ​ស្វាគមន៍​ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុប​ចោល​សម្បទាន​ដី​ សេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃឡង់​ដល់​ក្រុមហ៊ុន​ប្រមាណ​២០​កាល​ពី​ពេល​ថ្មីៗ​ កន្លង​មក​នេះ។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ខុស​ច្បាប់​ដែល​កំពុង​រីករាល​ដាល និង​បន្ត​ការ​ផ្តល់​សម្បទាន​ផ្សេង​ទៀត​ដែល​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​តំបន់​ ព្រៃ​ស្រោង។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​បណ្តាញ​ព្រៃឡង់​ទាំង​៤​ខេត្ត និង​មិត្ត​ព្រៃឈើ គេ​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃឡង់​ណា​មួយ​ ត្រូវ​បាន​ដក​ចេញ និង​បញ្ឈប់​សកម្ម​ភាព​របស់​ខ្លួន​ឡើយ បន្ទាប់​ពី​មាន​ការ​សម្រេច​របស់​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី​កាល​ពី​ថ្ងៃទី​ ២៨ ខែ​កញ្ញា ឆ្នាំ​២០១២​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃឡង់​មក​នោះ។

ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​ព្រៃឡង់​បច្ចុប្បន្ន​ នេះ ត្រូវ​តំណាង​សហគមន៍​ព្រៃឡង់​រៀប​រាប់​ថា មាន ក្រុមហ៊ុន C R C K Rubber Development Co., Ltd. I (ស្រុក​សណា្តន់​ខេត្តកំពង់ធំ ), Heam Kok Ham Co.,Ltd (ស្រុក​សណា្តន់​ខេត្តកំពង់ធំ), Chhun Hong Rubber Better (ស្រុក​សំបូរ​ខេត្ត​ក្រចេះ), C X P B Development(ស្រុក​សំបូរ​ខេត្ត​ក្រចេះ), Timas Resources (កំពង់ធំ និង​ខេត្តក្រចេះ), P N T Co, Ltd (ព្រះវិហារ), Thy Nga Development and Investment Co., Ltd (កំពង់ធំ និង​ព្រះវិហារ), Heng You (Cambodia) Company Limited (ព្រះវិហារ), Heng Ruy (Cambodia) International Company Limited (ព្រះវិហារ), Heng Nong(Cambodia) Company Limited (ព្រះវិហារ), Teng Saravuth Campany (កំពង់ធំ), Sok Somnang Development Company។

ជាមួយ​គ្នា​បណ្តាញ​សហគមន៍​ព្រៃឡង់ និង​មិត្ត​ព្រៃឈើ ក៏​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ពិត​ប្រាកដ​ ដែល​បាន​សម្រេច​លុប​ចោល​ដី​សម្បទាន​ក្នុង​តំបន់ព្រៃឡង់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ចូលរួម​ចំណែក​សហការ និង​តាមដាន​ផង។

ទន្ទឹម​នោះ បណ្តាញ​សហគមន៍​ព្រៃឡង់ ក៏​បាន​បង្ហាញ​ការ​ស្វាគមន៍​ផង​ដែរ​ដល់​សេចក្តី​ព្រាង​អនុក្រិត្យ​របស់​ រដ្ឋាភិបាល ដើម្បី​ដាក់​ព្រៃឡង់​ជា​តំបន់​ការពារ​រួម​គ្នា​ជាមួយ​សហគមន៍​ព្រៃឡង់​ក្នុង​ បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កំណត់​ព្រំប្រទល់ និង​ការ​គ្រប់គ្រង​ព្រៃឈើ​ផង​ដែរ។ ហើយ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ពន្លឿន​ដំណើរ​ការ​នេះ ដើម្បី​កុំ​ឲ្យ​ព្រៃឡង់​បាត់បង់​ដោយ​សារ​តែ​ការ​កាប់​បំផ្លាញ ការ​ទន្រ្ទាន និង​ការ​គំរាម​កំហែង​ដល់​ព្រៃឈើ៕

http://www.fpmonline.net/article/2177?utm_source=dlvr.it&utm_medium=facebook