Boeung Per Wild Life Protected Areas Extended the logging

July 31, 2012 | Posted in: News

 

ខេត្ត​កំពង់​ធំ​៖ ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ​ ​ព្រៃ​ឈើ​នៅក្បែរ​ដែនជម្រក​សត្វបឹងពែ​​​បាន​រង​នូវ​ការ​កាប់​​បំផ្លាញយ៉ាង​ រង្គា​លពី​សំណាក់ជន​ឆ្លៀត​ឱកាស និង​បាន​អះអាង​ថា​ខ្លួន​​មានចំណារ​​របស់​លោក​អភិបាល​ខេត្ត​​នៅក្នុង​ដៃ​ ។ពាក់ព័ន្ធនឹ​ង​សកម្មភាព​ខាងលើ​នេះ​ ប្រភពព័​ត៌​មាន​បានឲ្យដឹង​ថា​ ប្រជាពល​រដ្ឋចំនួន​៤០០​គ្រួសារ​ក្នុងឃុំទួល​គ្រើល ស្រុកប្រាសាទ​បល័្លង្ក​ដែលកើត​ទុក្ខ​​មិនសុខ​ចិត្ត​ បានដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ ​ជំទាស់មិន​ឲ្យមាន​ការកាប់​បំផ្លាញ​ព្រៃ​នៅតំបន់​ទាំង​នោះតទៅ​ទៀត ​និងសូម​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យបានតឹង​រ៉ឹងបំផុត​ចំពោះ​ជន​ដែល​ ប្រព្រឹត្ត​​ និងអ្នក​នៅពីក្រោយ​សកម្មភាព​ទាំង​នេះ​ ។

 

ប្រ​ភព​ព័ត៌​មាន​​បាន​បន្ត​​ថា​ ព្រៃដែល​រង​​​ការ​កាប់​បំផ្លាញ​មានដូចជា​នៅតំបន់​​បញ្ចុះ​ធាតុ ,របាំង​​ច្រាន ,រាន​អំបិល ,​ត្រពាំង​ផ្នែង ត្រពាំង​ស្មាច់ និង​​តំបន់​ត្រពាំងរយ​ពាន់​ ស្ថិតក្នុង​ភូមិ​សាស្ត្រ​ឃុំ​ទួល​គ្រើល ស្រុកប្រាសាទ​បល្ល័ង្ក​។ជុំវិញ​សកម្មភាព​ខាងលើត្រូវ​បានគេ​បង្ហើប​ឲ្យ​​ ដឹងថា​ គឺបានកើត​ឡើងចាប់​​​តាំង​ពី​ខែ​មី​នា ឆ្នាំ​២០១២ ​​មក​​ហើយដី​ព្រៃប្រមាណ​ជាង​១.០០០​ហិក​តានៅ​​ជាប់ដែន​ជម្រក​​សត្វ​បឹង​ពែ​ កំពុង​ត្រូវ​បាន​កម្មករ​​ជា​ច្រើននាក់​​កាប់រាន​ជា​រៀង​រាល់ថ្ងៃ​ ដែលសកម្ម​ភាព​ទាំង​នេះ​គេ​ពុំឃើញ​​មាន​​អាជ្ញាធរ​ ឬសមត្ថ​កិច្ចពាក់​ព័ន្ធណា​អើពើ​​​ទប​់​ស្កាត់​​នៅ​ឡើយ​ទេ ​។ ជាក់​ស្ដែងកាល​ពីសប្ដាហ៍​ទី៣ នៃ​កក្ក​ដា​ នេះ​​​​ មាន​ស្ត្រី​​ម្នាក់​ឈ្មោះ​និល ផុន ដែលគេ​​​ប្រាប់​​​ថា​​ជា​រត់​ការ​និង​ជា​អ្នក​​ពាក់​ព័ន្ធសំខាន់​ម្នាក់ក្នុ ​ង​សកម្មភាពកាប់​រាន​​ដីព្រៃខាង​លើ​ បាន​​អះ​អាងថា​ខ្លួន​ជា​​​កូន​ធម៌​របស់​ប្រមុខរាជ​រដ្ឋាភិ​បាល​​បាន​រា​រាំ ង​មិនឲ្យមាន​ការចុះ​ទៅកាន់​ទីតាំង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ឡើយ​​ ។

 

ពាក់ព័ន្ធ​នឹ​ងការកាប់​រានដីព្រៃ​ដែលគ្រប់​គ្រង​ដោយ​ មន្ត្រីរុក្ខា​ប្រមាញ​់​នៅតំបន់​នោះ​ ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​បានបដិ​សេធ​ថា​ពុំ​បាន​ដឹង​ព្រោះមិន​ ដែលឃើញសង្កាត់​​រដ្ឋ​បាល​​ព្រៃ​ឈើ​​រាយ​ការណ៍។ ដោយឡែក ចំពោះអាជ្ញាធរ​ស្រុក​វិញ​​ក៏​​​ដូច​គ្នា និង​​បញ្ជាក់​ថា បើទោះ​បីជា​ដឹង​​ក៏​​ដឹង​​ត្រឹមតែ​ថា ការកាប់​រានដីព្រៃ​ខាងលើ​នេះ​លើស​ពី​ចំនួន​អនុ​ញ្ញាត​​របស់​ខេត្ត​ តែគ្មាន​អ្នក​​ណា​​ធ្វើ​អ្វី​កើត ព្រោះថាស្ត្រី​ឈ្មោះ​និល ផុន​ ទទួល​បាន​​ចំណា​​​រ​​​អនុ​ញ្ញា​តពីលោក​ធំ​ក្នុង​ខេត្ត​​​។ ​ជា​មួយ​លិខិត​អនុ​ញ្ញា​តរបស់ខេត្ត​លេខ៨៤ចុះ​ថ្ងៃទី០៩ មីនា ឆ្នាំ២០១២ ​ត្រូវបានគេ​បង្ហើបឲ្យ​ដឹងថា គឺ​បាន​​​អនុ​ញ្ញាត​​​ឲ្យ​ស្រ្តី​ឈ្មោះ​និល ផុន ធ្វើ​សកម្ម​ភាព​ តែលើដី​ស្រែដែល​ផ្ដល់កន្លង​មកចំនួន​១០០​ហិក​​តា​ប៉ុណ្ណោះ ​។

 

ទាក់ទិន​នឹងការ​កាប់រាន​ដីព្រៃ​ដែល​មាន​ចំនួន​រហូតដល់ ​ទៅ១.០០៤,២២​ហិក​តា​​ នៅ​តំបន់​ខាង​លើនេះ​ ត្រូវបាន​ស្ត្រីឈ្មោះ​និល ​ផុន អះ​អាង​កាល​ពី​វេលាម៉ោង​២​និង​​៣០​នាទី​រសៀល​​ថ្ងៃទី​២២​ កក្កដា ថាគាត់​ទទួលបាន​ការ​អនុ​ញ្ញា​តពី​ខេត្ត​ឲ្យ​ឈូស​ឆាយ​ដីនៅតំបន់​ខាងលើ​​។ ​ក្នុង​លិខិត​ឱ្យ​គាត់​ធ្វើ​ម្ដង​១០០​ហិក​តា​ និងមាន​ប័ណ្ណចុង​សន្លឹក​ច្បាស់​លាស់ ហើយចំនួន​ជាង១.​០០០​ហិកតា​ គឺ​គ្រាន់តែ​ធ្វើបង្ហាញ​ដើម្បីទាក់​ម៉ូយ​តែ​ប៉ុណ្ណោះ​។ ​ជុំវិញ​​ការអះ​អាង​នេះ​ត្រូវបាន​ប្រភព​ជិត​ស្និទ្ធ​​​នឹង​​ស្ត្រី​ខាង​លើ​ បង្ហើប​ឲ្យ​ដឹង​ថា​ ​ស្ត្រី​រូប​នេះ​គ្រាន់តែ​ជា​មេ​ខ្យល់​​​ប៉ុណ្ណោះ ​ចំណែកអ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ទាំង​នេះ​គឺ​​ឈ្មោះ​លឹម ​សុក្រាត​។ ដោយ​ឡែក ពាក់ព័ន្ធ​នឹង​ការ​​ចេញ​កម្ម​សិទ្ធិ​ដី​ធ្លី​​ មន្ត្រី​​​សុរិយោ​ដី​ស្រុក​បាន​ឲ្យ​ដឹង​ថា​ នៅ​តំបន់​នោះ ​គេ​នៅមិន​ទាន់​ចុះ​វាស់​វែង​​និង​​​ចេញ​កម្ម​​សិទ្ធិ​ឲ្យ​នៅឡើយ​ទេ​ ។

 

ចំណែក​ក្រុមយុវជន​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ ​ក៏​មិនទាន់​ចុះធ្វើការ​វាស់វែង​ដល់តំបន់​នោះដែរ​​ ​ ប៉ុន្តែ​​ប្រសិនបើ​ចុះវាស់វែង​ក៏ប្រជា​ពលរដ្ឋ​តវ៉ា​ដែរ។ ប្រជាពល​​រដ្ឋក៏បាន​សំណូមពរ​ និង​អំពាវ​នាវ​ដល់ក្រុម​យុវជន​ស្ម័គ្រចិត្ត​ផងដែរ​ចំពោះ​ការ​ចុះ​វាស់វែ​ងដី ​នៅតំបន់​ខាង​លើ ព្រោះ​តំបន់​នោះ​ជា​​ដីរដ្ឋហើយ​ឯកជន​ចាប់​យក​ធ្វើ​ជា​កម្មសិទ្ធិ ។

 

ដោយឡែក ទាក់ទិន​​នឹង​ករណីចេញ​លិខិត​មិន​ច្បាស់​លាស់របស់​ខេត្ត​ឲ្យស្ត្រី​ខាងលើ​នេះ ​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​សាលា​ខេត្ត​ណាម្នាក់​បាន​ឡើយ ក្រៅ​ពី​​​ការឆ្លើយ​ដាក់គ្នា​ទៅវិញ​ទៅមក​តែ​ប៉ុណ្ណោះ ។ ជុំវិញការ​ដាក់ពាក្យ​បណ្ដឹងរបស់​ប្រជាព​ល​រដ្ឋ​ជាង​៤០០​គ្រួសារ​ដែលទាម​ ទាររក្សា​ទុក​ព្រៃ​សម្រាប់​​អាស្រ័យ​ផលនោះ គេ​កំពុងរង់​ចាំ​មើល​ពី​ចំណាត់​ការរបស់​មន្ទីរ​អង្គ​​ភាពដែល​ពាក់​ព័ន្ធ​ ​តើ​នឹង​​ចាត់វិធាន​ការនៅ​ពេល​ណា ៕

 

កោះសន្តិភាព

http://kohsantepheapdaily.com.kh/article/49291.html