សុបិនអ្នកក្រ Dream of the Poor

June 25, 2012 | Posted in: Uncategorized

ឃើញរូបដូនចាស់គេងលើដី កាយស្គមរីងរៃគ្មានវិញ្ញាណ
ដាក់ខ្លួនប្រែប្រាណស្រែកឧទាន នែវើយអ្នកមានទាំងអស់គ្នា។

 

សព្វថ្ងៃផែនដីប្រែប្រួលខ្លាំង រញ្ជួយប្រណាំងព្យុះព្យោមា
រលកយក្សកំណាចស្លាប់ប្រជា រាំងជន់ឥតធាកើតហូរហែរ។

 

ដូនចាស់បើកភ្នែកដោយកំហឹង យើងប្រាប់ឲ្យដឹងបើមិនកែរ
នោះលោកអ្នកមាននៅស្រុកខ្មែរ មិនផុតពីតែបណ្តាសារ៍។

 

ខ្មោចព្រាយបីសាចជាម្ចាស់ព្រៃ នាំកូនប្រុសស្រីចាកព្រឹក្សា
ខឹងផងជេផងដល់អ្នកណា ឲ្យគេកាប់ឆ្ការលំនៅខ្លួន។

 

ដូនចាស់អង្គុយស្រែកបន្ត អាណិតអ្នកក្រធា្លប់ពឹងពួន
អាស្រ័យផលព្រៃមិនរុកគួន រក្សាថែរថួនទុកជាផ្ទះ។

 

ឱលោកអ្នកមានឃ្លានមិនចប់ ប៉ុន្មានទើបស្កប់ចាល់ក្រពះ
ដូនចាស់ដូចខ្ញុំសែនកម្មក្រាស់ ផែនដីមិនឈ្នះចិត្តលោភលន់។

 

បើអភិវឌ្ឍបំផ្លាញព្រៃ គួគិតលកលៃទុកជាមុន
កុំយកធម្មជាតិជាដើមទុន កាប់ព្រៃលក់មុនដីលក់ក្រោយ។

 

លូចគេងចំណេញលើធម្មជាតិ គេងឥតរបៀបគៀបអ្នកខ្សោយ
ទោះមនុស្សម៉ឺនាក់ឃ្លានក៏ដោយ អញមិនខ្វល់ឡើយឡូយតែអញ៕

 

និពន្ធដោយ៖ កវីសហគមន៍